លោក Ashraf Ghani នាំមុខក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាប់ហ្គានីស្ថានរង់ទី ២
08/07/2014 07:37
(VOVworld) – តាមលទ្ធផលដែលគណៈកម្មាធិការរៀបចំ ការបោះឆ្នោតឯករាជ្យរបស់ អាប់ហ្គានីស្ថាន (IEC) បាន ប្រកាស នាថ្ងៃទី ៧ កក្កដា អតីតអ្នកជំនាញការសេដ្ឋកិច្ចនៃ ធនាគារពិភពលោក (WB) លោក Ashraf Ghani ទទួលបាន ៥៦.៤៤% សម្លេងគាំទ្រ ក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២ នាខែមិថុនាកន្លងមក។

លោក Ashraf Ghani នាំមុខក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាប់ហ្គានីស្ថានរង់ទី ២ (Image: VNA) (VOVworld) – តាមលទ្ធផលដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ របស់ អាប់ហ្គានីស្ថាន (IEC) បានប្រកាស នាថ្ងៃទី ៧ កក្កដា អតីតអ្នកជំនាញការ សេដ្ឋកិច្ចនៃ ធនាគារពិភពលោក (WB) លោក Ashraf Ghani ទទួលបាន ៥៦.៤៤% សម្លេងគាំទ្រ ក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២ នាខែមិថុនាកន្លងមក។ ក្នុង ពេលនោះ បេក្ខជន Abdullah Abdullah ទទួលបាន ៤៤% សម្លេងគាំទ្រតែប៉ុណ្ណោះ។ តាមប្រធាន IEC លោក Ahmad Yusuf បានឲ្យដឹងថា៖ អ្នកបោះឆ្នោតចំនួន ៨ លាន នាក់បានចូលរួម ការបោះឆ្នោតប្រធានាធិបតីវង់ទី ២ នាថ្ងៃទី ១៤ មិថុនា កន្លងមក ដែលហួសក្តីរំពឹងទុក របស់មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះ។ IEC ក៏បានទទួលស្គាល់ ថា៖ ទោះបីជាគេបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីការបោះឆ្នោត ប្រព្រឹត្តទៅប្រកបដោយជោគ ជ័យក្តីប៉ុន្តែនៅមានកង្វះខាតខាងបច្ចេកទេសក្នុង ដំណើរការបោះឆ្នោតនិងនេះមិនម៉ែនជាលទ្ធផលចុងក្រោយទេ។ ភាគីទាំង ២ អាចបន្តចោទប្រកាន់គ្នាអំពីការរំលោភលើ ច្បាប់ក្នុងការបោះឆ្នោតនាពេលកន្លង មកនេះ៕
Related





