VOV WorldVOV World
លោក Ban Ki-moon អាចចុះឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង
18/12/2016 08:04
(VOVworld) – នាថ្ងៃទី ១៧ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានផ្តោតទៅលើលទ្ធភាពអាច បញ្ជីឈ្មោះធ្វើជាបេក្ខជនក្នុងការបោះឆ្នោតប្រធានា ធិបតិកូរ៉េខាងត្បូងនាឆ្នាំ ២០១៧​ ខាងមុខ ក្នុងពេល លោកបញ្ចប់បេសកម្មរបស់ ខ្លួននៅ អ.ស.ប.។
លោក Ban Ki-moon អាចចុះឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង
លោក Ban Ki-moon អាចចុះឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង (VNA) (VOVworld) – នាថ្ងៃទី ១៧ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានផ្តោតទៅលើលទ្ធភាពអាចបញ្ជីឈ្មោះធ្វើជាបេក្ខជនក្នុងការបោះឆ្នោត ប្រធានាធិបតិកូរ៉េខាងត្បូងនាឆ្នាំ ២០១៧​ ខាងមុខ ក្នុងពេលលោកបញ្ចប់ បេសកម្មរបស់ ខ្លួននៅ អ.ស.ប.។ លោក Ban Ki-moon បាននាំចេញសេចក្តី ប្រកាសពោលខាង លើក្នុងកាលៈទេសៈ ការធ្វើបាតុកម្មប្រឆាំងជំទាស់ប្រធា នាធិបតី លោកស្រី​Park Geun-hye បានឈានទៅសប្តាហ៍ទី ៨។ ក្នុងសន្និសីទ កាសែតចុងក្រោយក្នុង ឋានៈខ្ពស់បំផុតរបស់ អ.ស.ប. លោក Ban Ki-moon បានឲ្យដឹងថា៖ លោកនឹង សំរាក់ក្នុងរយៈពេលខ្លីមួយបន្ទាប់ពីបញ្ចប់បេសកម្ម របស់ខ្លួននាចុងខែធ្នូនេះ ហើយវិលត្រឡប់មកកូរ៉េខាងត្បូងវិញដើម្បីពិនិត្យ មើលការងារមួយដែលអាចជួយ ឧបត្ថម្ភប្រទេសជាតិ។ ការបោះឆ្នោតប្រធា នាធិបតីកូរ៉េខាងត្បូងនឹងប្រព្រឹត្តទៅនា ខែធ្នូឆ្នាំ ២០១៧ ខាងមុខ ប៉ុនតែ វាអាចត្រូវរៀបចំឡើងមុនកាលកំណត់ប្រសិនបើ លោកស្រី Park Geun-hye លាលែងពីដំណែង៕​