VOV WorldVOV World
លោក Bashar al-Assad ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅស៊ីរី
05/06/2014 08:58
(VOVWorld) - លោក Bashar al-Assad ដណ្តើមបាន ជ័យជំនះក្នុងការបោះឆ្នោតប្រធានា ធិបតីនៅប្រទេស នេះ នាថ្ងៃទី ៣ មិថុនា កន្លងទៅ​ដោយមានសម្លេង គាំទ្រចំនួន ៨៨.៧%។
លោក Bashar al-Assad ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅស៊ីរី
លោក Bashar al-Assad ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅស៊ីរី (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៤ មិថុនា ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការបរស់ស៊ីរី SANA បានដកស្រង់សេចក្តីប្រកាសរបស់ប្រធានរដ្ឋសភាស៊ីរី លោក Mohammad Lahham ឲ្យដឹងថា៖ លោក Bashar al-Assad ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានា ធិបតីនៅប្រទេសនេះ នាថ្ងៃទី ៣ មិថុនា កន្លងទៅ​ដោយមានសម្លេងគាំទ្រចំនួន ៨៨.៧%។ បេក្ខជន Hassan al-Nouri ទទួលបានសម្លេងគាំទ្រ ៤.៣% និង លោក Maher al-Hajjar ទទួលបានសម្លេងគាំទ្រ ៣.២% តែប៉ុណ្ណេះ។ ក្នុងពេលនោះ តុលាកា ធម្មនុញ្ញកំពូលរបស់ស៊ីរីបានប្រកាសថា៖ អត្រាអ្នកបោះឆ្នោតចូលរួមការបោះឆ្នោត នេះ ទទួលបាន ៧៣.៤២% ដោយមិនអើពើដល់ការដែល ភាគីប្រឆាំងនៅស៊ីរី ព្រមានវាយ ប្រហារនិងអំពាវនាវឲ្យប្រជាជនមិនទៅបោះឆ្នោត៕