លោក Nguyen Xuan Phuc បានរដ្ឋសភាជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ២០១៦-២០២១
26/07/2016 10:25
(VOVworld)-ក្នុងសម័យប្រជុំនាថ្ងៃទី២៦កក្កដា លោក Nguyen Xuan Phuc បាន រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីទទួលដំណែង (VOVworld)-ក្នុងសម័យប្រជុំនាថ្ងៃទី២៦កក្កដា លោក Nguyen Xuan Phuc បាន រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម អាណត្តិ២០១៦-២០២១។ នៅក្រោមទង់ជាតិ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើសច្ចាប្រណិធានដោយសន្យាថា “ស្មោះត្រង់ដាដាច់ខាត ជាមួយមាតុ ប្រទេស ជាមួយប្រជាជន ជាមួយរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គម និយមវៀត ណាម។ ខំប្រឹងប្រែងបំពេញភារកិច្ចដែលបានបក្ស រដ្ឋនិងប្រជាជន ប្រគល់ជូន”។ ថ្លែងមតិទទួលដំណែងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ប្រភពធនធានមនុស្សមានទេពកោសល្យនាអនាគតគឺជាជំនាន់វ័យក្មេង នាបច្ចុប្បន្ននេះឯង។ យើងត្រូវមានការទទួលខុសត្រូវក្នុងការអប់រំ បណ្តុះបណ្តាល ឲ្យជំនាន់វ័យក្មេង។ ម្យ៉ាងវិញទៀត ត្រូវបើកឱកាសសមភាពក្នុងការសិក្សារៀន សូត្រ ក្នុងការបំពេញការងារដើម្បីធ្វើយ៉ាងម៉េចឲ្យលេចឡើងធនធានមនុស្សកាន់ តែច្រើន”។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានផ្តោតសំខាន់ទៅលើ គោល នយោបាយលើកទឹកចិត្តអង្គភាពអាជីវកម្មឯកជនអភិវឌ្ឍន៍និងបង្កើតបរិយាកាស វិនិយោគធ្វើអាជីវកម្មប្រកបដោយភាពងាយស្រួលផងដែរ។ លោក Nguyen Xuan Phuc កើតឆ្នាំ១៩៥៤ នៅស្រុក Quang Nam ភាគកណ្តាល វៀតណាម។ លោកជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល អាណត្តិ ២០១១-២០១៦ និង បានជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ ២០១៦-២០២១នៅកិច្ចប្រជុំ លើកទី១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣៕
Related





