លោក Pham Minh Chinh នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម (ខាងស្ដាំ) អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំវៀតណាម លោក Yamada Takio។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ ព័ន្ធនានារបស់ជប៉ុន បន្តសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ក្នុងនោះមានការប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង ជូនវៀតណាមផង។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យលោកឯកអគ្គរាជទូតជប៉ុនបន្ត ជំរុញពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការបង្កលក្ខណៈសម្រាប់ទំនិញនាំចេញជាប្រៀប ខ្លាំងរបស់វៀតណាម ដូចជា កសិផល ជលផល ផ្លែឈើតាមរដូវកាលដូចជា គូលែន ស្វាយ មៀន ត្រូវបានចូលមកទីផ្សារជប៉ុនកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនោះ អំពាវនាវឲ្យវិនិយោគិនជប៉ុនបន្តវិនិយោគចូលមកវៀតណាមផងដែរ ជាពិសេសគឺ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀតដែលជប៉ុនមានប្រៀបខ្លាំង ហើយវៀត ណាមមានសក្ដានុពល៕





