VOV WorldVOV World
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ តម្រូវឱ្យរបាយការណ៍ដែលដាក់ជូន EC ត្រូវតែមានលក្ខណៈស្មោះត្រង់និងសត្យានុម័ត
31/12/2025 11:41
(VOVWORLD) - កាលពីយប់ថ្ងៃទី ៣០ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៨ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ កិច្ចប្រជុំនេះត្រូវបានផ្សាយផ្ទាល់ ទៅកាន់ខេត្ត និងទីក្រុងឆ្នេរសមុទ្រចំនួន ២២។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ តម្រូវឱ្យរបាយការណ៍ដែលដាក់ជូន EC ត្រូវតែមានលក្ខណៈស្មោះត្រង់និងសត្យានុម័ត
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) ក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាព រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ត្រឹន ឌឹកថាំង បានឲ្យដឹងថា ចំនួននាវានេសាទសរុបនៃបណ្ដាតំបន់ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពនៅលើវេទិកា Vnfishbase គិតរហូតមកដល់ពេលនេះ មានចំនួន ៧៩.១៧៤ គ្រឿង (សម្រេចបានអត្រា ១០០%)។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងនូវស្មារតី នៃការរៀបចំរចនាសម្ព័ន្ធផ្នែកជលផលឡើងវិញក្នុងទិសដៅត្រឹមត្រូវ ស្អាតស្អំ និង ប្រកបដោយចីរភាព។ ការអនុវត្តរបាយការណ៍វឌ្ឍនភាពស្តីពីការប្រយុទ្ធប្រឆាំងនឹងការ នេសាទ IUU និងការអភិវឌ្ឍផ្នែកជលផលប្រកបដោយចីរភាព ត្រូវតែមានលក្ខណៈ ស្មោះត្រង់ និងសត្យានុម័ត។ “ការងារនេះគឺយើងធ្វើសម្រាប់ខ្លួនឯងយើង យើងធ្វើដើម្បីរៀបចំរចនាសម្ព័ន្ធផ្នែក ជលផលឡើងវិញ ឲ្យដើរតាមទិសដៅត្រឹមត្រូវ ស្អាតស្អំ មានការអភិវឌ្ឍប្រកបដោយ ចីរភាពក្នុងរយៈពេលវែង។ ចាំបាច់ត្រូវធ្វើស្តង់ដារភាវូបនីយកម្មនូវទិន្នន័យរវាង គ្រប់កម្រិត គ្រប់វិស័យ និងគ្រប់មូលដ្ឋាន ជាពិសេសទាក់ទងនឹងបញ្ហាដែល EC បានផ្ដល់អនុសាសន៍។ តាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីធ្វើរបាយការណ៍ឲ្យ បានត្រឹមត្រូវ”។ ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថានបង្ហើយរបាយ ការណ៍ និងដាក់ជូនគណៈកម្មការអឺរ៉ុប (EC) មុនថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦។ ក្រសួងនគរបាលស៊ើបអង្កេត និងដោះស្រាយឲ្យបានដាច់ស្រឡះនូវករណី ទាក់ទងនឹងការក្លែងបន្លំ និងអង្គការ/បុគ្គលពាក់ព័ន្ធនានា។ ក្រសួងការពារប្រទេស រក្សាការល្បាត និងការគ្រប់គ្រងតំបន់សមុទ្រដែលជាប់ព្រំដែនជាមួយប្រទេសដទៃ ទៀត។ មូលដ្ឋានចំនួន ១៥ ក្នុងចំណោមមូលដ្ឋានសរុបទាំង ២២ ត្រូវចេញផែនការ សម្រាប់ការផ្លាស់ប្តូរមុខរបរ និងបង្កើតមុខរបរប្រកបដោយចីរភាពសម្រាប់អ្នកនេសាទ មុនថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦៕
TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/នេសាទ/ជលផល/IUU