VOV WorldVOV World
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ តម្រូវឲ្យសម្រេចការសាងសង់ផ្ទះដែលរងការ បំផ្លាញដោយព្យុះនិងទឹកជំនន់ ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
30/12/2025 11:41
(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំសន្និសីទបូកសរុបបឋម "យុទ្ធនាការ ក្វាងទ្រុង" ដោយសាងសង់ និងជួសជុលយ៉ាងឆាប់រហ័សនូវផ្ទះប្រជាពលរដ្ឋដែល រងការខូចខាតដោយព្យុះ និងទឹកជំនន់នៅតំបន់ភាគកណ្តាល។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ តម្រូវឲ្យសម្រេចការសាងសង់ផ្ទះដែលរងការ បំផ្លាញដោយព្យុះនិងទឹកជំនន់ ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV) ក្នុងរបាយការណ៍នៅក្នុងសន្និសីទ លោក Nguyen Hoang Hiep អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានឲ្យដឹងថា ផ្ទះដែលត្រូវបាក់រលំនិងត្រូវការសាងសង់ឡើង វិញមានចំនួន ១.៥៩៧ ខ្នង ហើយគិតត្រឹមពេលនេះបានសម្រេចការសាងសង់ផ្ទះ ចំនួន ៦៧១ ខ្នង។ ចំណែកផ្ទះដែលរងការខូចខាតនិងត្រូវការជួសជុលមានចំនួន ៣៤.៧៥៩ ខ្នង ហើយ គិតត្រឹមពេលនេះ ៩៩,៩៩% ត្រូវបានជួសជុលរួចរាល់ហើយ។ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានតម្រូវឲ្យពន្លឿន ពេលវេលា ដោយខិតខំប្រឹងប្រែងសម្រេចការសាងសង់ផ្ទះឡើងវិញ ត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦។ “គោលដៅនៃ "យុទ្ធនាការក្វាងទ្រុង" គឺខិតខំសម្រេចការងាររួចរាល់មុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ ដើម្បីស្វាគមន៍មហាសន្និបាតបក្សទូទាំងប្រទេសនៅថ្ងៃទី ១៩ ខែមករា។ ត្រូវតែផ្ដោតសំខាន់ថែមទៀត ខ្ញុំស្នើឲ្យប្រព័ន្ធនយោបាយទាំងមូលប្រមូល ផ្តុំកម្លាំងទាំងអស់ដើម្បីសម្រេចរួចរាល់ការសាងសង់។ ត្រូវតែពន្លឿនល្បឿនថែមទៀត ជាមួយនឹងស្មារតីថា មុនថ្ងៃប្រារព្ធមហាសន្និបាតបក្សទូទាំងប្រទេស ខិតខំធានាឲ្យ គ្រួសារទាំងអស់មានផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេចក្តីរីករាយ របស់ប្រទេសជាតិ ហើយសម្របខ្លួនទៅក្នុងបរិយាកាសនៃមហាសន្និបាតបក្សទូទាំង ប្រទេសលើកទី ១៤”៕
TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/ហ្វាម​ មិញជីញ/យុទ្ធនាការ/ក្វាងទ្រុង/សាងសង់ផ្ទះ/ខ្យល់ព្យុះ/ទឹកជំនន់/