VOV WorldVOV World
លោកស្រី Michelle Bachelet ជាប់ឆ្នោះជាប្រធានាធិបតីរបស់ឈីលី
16/12/2013 08:08
(VOVworld) – អតីតប្រធានាធិបតីឈីលីនៃគណៈបក្ស ឆ្វេងកណ្ដាល លោកស្រី Michelle Bachelet បានជាប់ឆ្នោះ ជាប្រធានាធិបតីរបស់ឈីលីក្នុងការបោះឆ្នោតលើកទី ២
លោកស្រី Michelle Bachelet ជាប់ឆ្នោះជាប្រធានាធិបតីរបស់ឈីលី
អតីតប្រធានាធិបតីឈីលីនៃគណៈបក្សឆ្វេងកណ្ដាល លោកស្រី Michelle Bachelet បានជាប់ឆ្នោះជាប្រធានាធិបតីរបស់ឈីលីក្នុងការបោះឆ្នោត លើកទី ២ (Image: Vietnam+) (VOVworld) – អតីតប្រធានាធិបតីឈីលីនៃគណៈបក្សឆ្វេងកណ្ដាល លោកស្រី Michelle Bachelet បានជាប់ឆ្នោះជាប្រធានាធិបតីរបស់ឈីលីក្នុងការបោះឆ្នោត លើកទី ២ នាថ្ងៃទី ១៥ ធ្នូ ដោយទទួលបាន ៦២ % នៃសម្លេងគាំទ្រ បើប្រៀបនឹង បេក្ខជននៃគណៈបក្សស្តាំ​និយម “សម្ព័ន្ធភាពដើម្បីឈីលី” លោកស្រី Evelyn Matthei។ លោកស្រី Michelle Bachelet គឺអតីតប្រធានាធិបតីឈីលី អាណត្តិ ២០០៦-២០១០។ ទោះបីជា បញ្ចប់បេសកម្មជាប្រធានាធិបតីក្នុងអាណត្តិទី ១ លោកស្រី Bachelet ទទួលបានលទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តខ្ពស់ក្តី ប៉ុន្តែ រដ្ឋធម្មនុញ្ញនៃ ប្រទេសនេះមិនអនុញ្ញាត្តឲ្យប្រធានាធិបតីប្រើអំណាចក្នុង រយៈពេលអាណត្តិចំនួន ២ ជាបន្តបន្ទាប់ទេ។ ក្នុងយុទ្ធនាការចលនាសម្លេង គាំទ្រ លោកស្រី Michelle Bachelet បានសង្កត់ធ្ងន់ទៅលើការចាំបាច់នៃ កំណែទម្រង់រដ្ឋធម្មនុញ្ញ ពន្ធ ដើម្បី លើកកំពស់ប្រភពធនធានក្នុងការអភិវឌ្ឍន៍ វិស័យសុខាភិបាល អប់រំ លំនៅដ្ឋាន វប្បធម៌ និងកិច្ចការពារបរិស្ថាន។ លោកស្រី  Michelle Bachelet នឹងទទួលដំណែង នាថ្ងៃទី ១១ មិនា ឆ្នាំ ២០១៤ ខាងមុខ៕

More