VOV WorldVOV World
ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦នឹងហួសពីក្តីសង្ឃឹម
22/09/2015 10:19
Vovworld-ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុង ឆ្នាំ២០១៥និង​២០១៦​នឹងហួសពីក្តីសង្ឃឹម។
ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦នឹងហួសពីក្តីសង្ឃឹម
ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦នឹងហួសពីក្តីសង្ឃឹម (KT)         Vovworld-ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង​២០១៦ ​នឹងហួសពីក្តីសង្ឃឹម។ នោះជាការចាត់ទុករបស់ធនាគារអភិវដ្ឍន៍អាស៊ី (ADB) ក្នុង របាយការណ៍បច្ចុប្បន្នកម្មស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វីបអាស៊ីដែល​បាន​ប្រកាស នាថ្ងៃទី២២កញ្ញានៅក្រុងហាណូយ។ ថ្លែងមតិនៅសន្និសីតកាសែត លោក Eric Sidgwick នាយកជាតិធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីប្រចាំនៅវៀតណាម​បានសង្កត់ធ្ងន់ ថា លទ្ធផលកំណើនសេដ្ឋកិច្ចរបស់វៀតណាមបានកែលំអរដោយ​កត្តាមួយចំនួន ពិសេសគឺទិន្នផលមណ្ឌលផលិតកម្មឧស្សាហកម្មបានកើនឡើង​យ៉ាងខ្លាំង ចំណាយ ប្រើប្រាស់បានកើនឡើងនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបាន​កែលំអរ។ តាមរបាយការណ៍ នេះថា ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្កើនកំរិត​ព្យាករណ៍​កំណើន GDP របស់វៀតណាម ឡើង៦,៥%ក្នុងឆ្នាំ២០១៥និង៦,៦%​នា​ឆ្នាំ​២០១៦។ នាយកជាតិធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅវៀតណាមបានចាត់​ទុក​ថា វៀតណាមត្រូវបន្តដំណើរការរៀបចំរចនាសម្ព័ន្ធ និងកែទម្រង់មណ្ឌលហិរញ្ញវត្ថុ​ស៊ីជម្រៅថែមទៀតលើកកំពស់ទិន្នផលនិងជំរុញ សមត្ថភាពប្រកួតប្រជែង​អន្តរជាតិរបស់វៀតណាម៕