VOV WorldVOV World
ម៉ាឡេស៊ីចង់ឲ្យមានដំណោះស្រាយល្អបំផុតសំរាប់បញ្ហាសមុទ្រខាងកើត។
02/08/2013 08:25
VOV-រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Anifah Aman បានអះអាង​ថា ម៉ាឡេស៊ីមានគោលជំហរមុនក៏ដូចជាក្រោយក្នុងបញ្ហាជំលោះនៅសមុទ្រខាង​កើត
ម៉ាឡេស៊ីចង់ឲ្យមានដំណោះស្រាយល្អបំផុតសំរាប់បញ្ហាសមុទ្រខាងកើត។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Anifah Aman (vov.vn)         VOV-រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Anifah Aman នាថ្ងៃទី១សីហាបាន អះអាង​ថា ម៉ាឡេស៊ីមានគោលជំហរមុនក៏ដូចជាក្រោយក្នុងបញ្ហាជំលោះនៅ សមុទ្រខាង​កើតនិងម៉ាឡេស៊ីចង់ឲ្យមានដំណោះស្រាយល្អបំផុតសំរាប់បញ្ហា សមុទ្រខាងកើតដើម្បីរក្សាចំណងសាមគ្គីភាពនិងទំនាក់ទំនងជិតស្និទ្ធក្នុងដំបន់។ ថ្លែងមតិជា​មួយ​មជ្ឈដ្ឋានអ្នកសារព័ត៌មានក្រោយជំនួបជាមួយសមភាគីចិនលោក Wang Yi នៅ​ Putrajaya នាថ្ងៃទី១សីហា រដ្ឋមន្ត្រី Anifah បានចាត់ទុកថា បណ្ដា ប្រទេសជា​សមាជិកអាស៊ានត្រូវពិភាគ្សាអំពីជំលោះផ្ទៃទឹកសមុទ្រត្រួតស៊ីគ្នាលើ សមុទ្រ​ខាងកើតមុនពេលពិភាគ្សាជាមួយចិន។ រដ្ឋមន្ត្រី Anifah ក៏បានចាត់ទុកថា ភាគី​នានាត្រូវផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិអំពី ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ លោកបានសង្កត់ធ្ងន់ថា បណ្ដាភាគីត្រូវគោរព​សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិនចុះហត្ថលេខានាឆ្នាំ២០០២៕