VOV WorldVOV World
ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងការគំរាមកំហែងពី IS
27/02/2015 08:08
Vovworld-ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបានឯកភាពជំរុញកិច្ច សហប្រតិបត្តិការ​សន្តិសុខនិងការពារជាតិរវាងប្រទេសទាំងពីរ
ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងការគំរាមកំហែងពី IS
ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងការគំរាមកំហែងពី IS (aplikasipc.com)         Vovworld-ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ​ សន្តិសុខនិងការពារជាតិរវាងប្រទេសទាំងពីរទន្ទឹមនឹងនោះចែករំលែកព័ត៌មាន ចារកម្មសំដៅប្រឆាំងនឹងការគំរាមកំហែងរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ កិច្ចព្រមព្រៀងនេះទទួលបាននៅការចរចារនាថ្ងៃទី២៦កុម្ភៈរវាងរដ្ឋមន្ត្រី​ ក្រសួងការពារជាតិម៉ាឡេស៊ីលោក Hishammudin Hussein និងសមភាគី​ឥណ្ឌូនេស៊ី លោក Ryamizard Ryacudu នៅទីក្រុង Kuala Lumpur។         ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី លោក​ Ryamizard Ryacudu លោក Hishammuddin បានឲ្យដឹងថា ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ដើរតួនាទីសំខាន់ក្នុងការតស៊ូប្រឆាំង IS ពីព្រោះប្រទេស​ទាំងពីរមានចំនួនប្រជាជន កាន់សាសនាឥស្លាមច្រើនបំផុតនៅដំបន់អាស៊ី-អាគ្នេយ៍ ជាកន្លែងក្ដៅគគុកអាចត្រូវ ប្រើប្រាស់ដើម្បីផ្សព្វផ្សាយសតិអារម្មណ៍ IS។ លោក​បានប្រកាសដែរថា ម៉ាឡេស៊ីបានអញ្ចើញមីយ៉ាន់ម៉ាធ្វើជាអ្នក​សង្កេតការណ៍​ក្នុងការផ្ដើមគំនិតយាមល្បាតដំបន់សមុទ្រ Malacca (MSP) ដើម្បី​ប្រឆាំងចោរសមុទ្រនៅដំបន់នេះ៕