VOV WorldVOV World
ម៉ាឡេស៊ីអំពាវនាវឲ្យអាស៊ានសាមគ្គីក្នុងបញ្ហាសមុទ្រខាងកើត
19/12/2016 09:57
(VOVworld) - រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បានដាស់តឿនសមាគមន៍ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សាមគ្គីគ្នា ក្នុងបញ្ហាសមុទ្រខាងកើតដើម្បីរាំងស្កាត់មហា អំណាចគ្រប់គ្រងនយោបាយនៅក្នុងតំបន់។
ម៉ាឡេស៊ីអំពាវនាវឲ្យអាស៊ានសាមគ្គីក្នុងបញ្ហាសមុទ្រខាងកើត
រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein (រូបថត៖EPA/TTXVN) (VOVworld) - រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បាន ដាស់តឿនសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សាមគ្គីគ្នាក្នុងបញ្ហា សមុទ្រខាងកើតដើម្បីរាំងស្កាត់មហាអំណាចគ្រប់គ្រងនយោបាយនៅក្នុងតំបន់។ រដ្ឋមន្ត្រីលោក Hishammuddin Hussein នាថ្ងៃទី១៨ ធ្នូ បានសង្កត់ធ្ងន់ថា ប្រទេស អាស៊ាននិមួយមិនអាចប្រឈមមុខដោយផ្ទាល់ខ្លួនជាមួយនឹងមហាអំណាច ប៉ុន្តែ នៅពេលធ្វើសកម្មភាពដូចសម្ព័ន្ធភាពរបស់១០ប្រទេសនោះគឺសម្បីតែចិនមិនអាច មើលងាយគោលជំហររបស់ប្លុកនេះបានឡើយ។រដ្ឋមន្រ្តីលោក Hussein ក៏បាន អះអាងថា ម៉ាឡេស៊ីប្ដេជ្ញាចិត្តប្រឆាំងនឹងការដាក់ពង្រាយយុទ្ធភ័ណ្ឌយោធានៅ តំបន់ជំលោះនៅសមុទ្រខាងកើត៕