VOV WorldVOV World
មានបន្ថែមប្រទេសលោកខាងលិចបិទទ្វារស្ថាប័នការទូតប្រចាំនៅទួរគី
16/09/2016 10:19
(VOVworld) - នាថ្ងៃទី១៦ កញ្ញា រាជរដ្ឋាភិបាល អង់គ្លេសបានសំរេចលើការបិទទ្វារស្ថានទូតប្រទេស នេះប្រចាំនៅរដ្ឋធានីអង់ការ៉ា របស់ទួរគី ដោយសារ បញ្ហាសន្តិសុខ។មុននោះ ស្ថានទូតអង់គ្លេសបានបិទ ទ្វារចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ កញ្ញា ក្នុងឱកាសបុណ្យ Eid al-Adha ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់បំផុតរបស់ជនអ៊ីស្លាម។
មានបន្ថែមប្រទេសលោកខាងលិចបិទទ្វារស្ថាប័នការទូតប្រចាំនៅទួរគី
(VOVworld) - នាថ្ងៃទី១៦ កញ្ញា រាជរដ្ឋាភិបាលអង់គ្លេសបានសំរេចលើការបិទ ទ្វារស្ថានទូតប្រទេសនេះប្រចាំនៅរដ្ឋធានីអង់ការ៉ា របស់ទួរគី ដោយសារបញ្ហាសន្តិ សុខ។មុននោះ ស្ថានទូតអង់គ្លេសបានបិទទ្វារចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ កញ្ញា ក្នុងឱកាសបុណ្យ Eid al-Adha ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់បំផុត របស់ជនអ៊ីស្លាម។ក្រៅពីនោះ ក្រសួងការបរទេសអង់គ្លេសក៏បាន ណែនាំឲ្យប្រជា ពលរដ្ឋប្រទេសនេះ ជៀសវាងការធ្វើដំណើរ នៅតំបន់ព្រំដែនស៊ីរីនិងទៅកាន់ទីក្រុង  Diyarbakir ភាគ អាគ្នេយ៍ទួរគី ដែលជាតំបន់មានជន Kurd ច្រើនកុះកររស់នៅ។ មុននោះ២ថ្ងៃ ក៏ដោយសារបញ្ហាសន្តិសុខ អាល្លឺម៉ង់បានបិទទ្វារស្ថានទូតក៏ដូច ជា ស្ថាប័នតំណាងនិងមូលដ្ឋានអប់រំទាំងអស់របស់ប្រទេសនេះនៅទួរគីដែរ៕