មធ្យោបាយផ្សព្វផ្សាយរុស្ស៊ីបានស្ងើចសរសើរទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី។
11/03/2013 09:01
VOV-ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីចំនួន២គឺITAR-TASS និង RIA-NOVOSTI នាថ្ងៃទី៩និងទី១០មិនាបាន ចុះផ្សាយព័ត៌មានអត្ថបទឆ្លុះបញ្ចាំងដំណើរទស្សនកិច្ច នៅសហព័ន្ធរុស្ស៊ីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមដឹកនាំដោយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung

មធ្យោបាយផ្សព្វផ្សាយរុស្ស៊ីបានចុះផ្សាយព័ត៌មានអត្ថបទឆ្លុះបញ្ចាំងដំណើរទស្សនកិច្ចនៅសហព័ន្ធ រុស្ស៊ីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung VOV-ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីចំនួន២គឺ ITAR-TASS និង RIA-NOVOSTI នាថ្ងៃទី៩និងទី១០មិនាបានចុះផ្សាយព័ត៌មានអត្ថបទឆ្លុះបញ្ចាំងដំណើរទស្សនកិច្ច នៅសហព័ន្ធរុស្ស៊ីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទន្ទឹមនឹងនោះស្ងើចសរសើរ ទំនាក់ទំនងមិត្តភាពជាប្រពៃណីសហប្រតិបត្តិការនិងដៃគូរយុទ្ធសាស្ត្រលើគ្រប់ វិស័យវៀតណាម-រុស្ស៊ីកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ITAR- TASS និង RIA-NOVOSTI សុទ្ធតែបានប្រកាសក្រៅពីបណ្ដាសកម្មភាពនៅទីក្រុង Saint Peterburg និងជំនួបជាមួយថ្នាក់ដឹកនាំនីតិប្រតិបត្តិនីតិបញ្ញាត្តិនៃទីក្រុងនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភានឹងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev ប្រធាន Duma ជាតិរុស្ស៊ី (រដ្ឋសភា) Sergey Nayshkin។ ស្ថាប័នសារព័ត៌មានរបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបាន ឲ្យដឹងថា អ្នកយកព័ត៌មានជាច្រើនរបស់ស្ថានីយ៍ទូរទស្សន៍រុស្ស៊ិរួមមានកាណាល់ ទី១ កាណាល់ប្រទេសរុស្ស៊ី NTV និងកាសែតសំខាន់ៗជាច្រើនដូចជាកាសែតរុស្ស៊ី កាសែតឯករាជ្យ ព័ត៌មានសុទ្ធតែបានចុះផ្សាយឆ្លុះបញ្ចាំងបណ្ដាសកម្មភាពសំខាន់ៗ របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក Nguyen Sinh Hung នៅប្រទេសរុស្ស៊ី៕
Related





