មេដឹកនាំភាគីប្រឆាំងនៅស៊ីរីបដិសេធការផ្តើមគំនិតជួបចរចារសន្តិភាពរបស់រុស្ស៊ី
06/01/2015 10:21
(VOVworld) – នាថ្ងៃទី ៥ មករា ប្រធានថ្មីរបស់សម្ព័ន្ធភាព ជាតិប្រឆាំងស៊ីរី (SNC) លោក Khaled Khoja បានបដិសេធ ចូលរួមក្នុងការជួបសន្ទនាដែលបានរៀបចំឡើងតាមសំណើរ របស់រុស្ស៊ីសំដៅបញ្ចប់ជំលោះនៅប្រទេសមជ្ឈឹមបូព៌ារនេះ ដោយសារចាត់ទុកថា៖ សំណើររបស់រុស្ស៊ីមិនអាចអនុវត្តបាន ឡើយ។

មេដឹកនាំភាគីប្រឆាំងនៅស៊ីរីបដិសេធការផ្តើមគំនិតជួបចរចារសន្តិភាពរបស់រុស្ស៊ី (Image: VNA) (VOVworld) – នាថ្ងៃទី ៥ មករា ប្រធានថ្មីរបស់សម្ព័ន្ធភាពជាតិប្រឆាំងស៊ីរី (SNC) លោក Khaled Khoja បានបដិសេធចូលរួមក្នុងការជួបសន្ទនាដែលបានរៀបចំឡើង តាមសំណើររបស់រុស្ស៊ីសំដៅបញ្ចប់ជំលោះនៅប្រទេសមជ្ឈឹមបូព៌ារនេះ ដោយសារ ចាត់ទុកថា៖ សំណើររបស់រុស្ស៊ីមិនអាចអនុវត្តបានឡើយ។ ដោយហេតុនេះ កំលាំង ប្រឆាំងនឹងមិនចូលរួមការចរចារដល់ពេលណេរដ្ឋអំណាច Damascus ព្រមព្រៀង ចូលរួមការជួបសន្ទនាសំដៅទទួលបានកិច្ចព្រមព្រៀងផ្ទេប្តូរសិទ្ធិអំណាចនិងបង្កើត រដ្ឋាភិបាលក្នុងអន្តរកាល។ មុននោះ រុស្ស៊ីបានអញ្ចើញសមាជិកនៃភាគីប្រឆាំងចំនួន ២៨ រូបនិងសមាជិក របស់ SNC ដែលកំពុងភៀសខ្លួននៅទួរគីចូលរួមការចរចារ នាចុងខែ មករា ឆ្នាំ ២០១៥ នៅទីក្រុងម៉ូស្គូរក្នុងបំណងចាប់ផ្តើមបណ្ដាការចរចារ សន្តិភាពបញ្ចប់ជំលោះនៅស៊ីរី៕
Related





