VOV WorldVOV World
មហាសន្និបាត UNESCO លើកទី៣៧នឹងអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី
06/11/2013 08:38
Vovworld-ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២១វិច្ឆិកា នៅទីក្រុងប៉ារីសបារាំងបានប្រព្រឹត្តទៅ​មហាសន្និបាតអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍របស់អង្គការសហប្រជាជាតិ (UNESCO) លើកទី៣៧
មហាសន្និបាត UNESCO លើកទី៣៧នឹងអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី
មហាសន្និបាត UNESCO លើកទី៣៧នឹងអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី (VOV)         Vovworld-ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២១វិច្ឆិកា នៅទីក្រុងប៉ារីសបារាំងបាន ប្រព្រឹត្តទៅ​មហាសន្និបាតអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍របស់អង្គការសហ ប្រជាជាតិ (UNESCO) លើកទី៣៧ជាមួយការចូលរួមរបស់ដំណាងនៃប្រទេស សមាជិកចំនួន​១៩៥ប្រទេស។ ថ្លែងមតិនៅពិធីបើក ប្រធានមហាសន្និបាត UNESCO Katalin Bogyay ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UNESCO Alissandra Cummins និង​អគ្គនាយិការ UNESCO Irina Bokova សុទ្ធតែបានសង្កត់ធ្ងន់ទៅលើការជំរុញ​តួនាទីរបស់អង្គការនេះក្នុងកាលៈទេសៈពិភពលោកមានបំរែបំរួលសាកល្បងយ៉ាង ច្រើន​ចំពោះសន្តិភាពនិងអភិវឌ្ឍន៍។         ក្នុងរយៈពេល២សប្ដាហ៍ប្រជុំ មហាសន្និបាត UNESCO នឹងពិនិត្យលើបញ្ហា​សំខាន់មួយចំនួនរបស់អង្គការនេះ។ នោះគឺអនុម័តលើយុទ្ធសាស្ត្រនិងថវិការ​រយៈ​ពេលមធ្យម៨ឆ្នាំនិងរយៈពេលខ្លី៤ឆ្នាំ ឲ្យសមស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់​អង្គការសហប្រជាជាតិ។ បន្ទាប់នោះ UNESCO ត្រូវកំណត់នឹងរួមចំណែកយ៉ាង​ម៉េចក្នុងដំណាក់កាលក្រោយឆ្នាំ២០១៥ ជាពេលដែលកម្មវិធីគោលដៅសហ្សវត្ស​បានបញ្ចប់និងអង្គការសហប្រជាជាតិបានដាក់ចេញគោលដៅថ្មីសំរាប់ពិភពលោក ទាំងមូល។ ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូវៀតណាមអម UNESCO លោក Duong Van Quang បានឲ្យដឹងថា យុទ្ធសាស្ត្រថ្មីរបស់ UNESCO យកចិត្តទុក ដាក់​ដល់ការកែទម្រង់ តាមសំណូមពរបរានុម័តរបស់ស្ថានភាពពិភពលោកថ្មី។         “បណ្ដាវិធានការដើម្បីឆ្លងផុតពីវិបត្តិហិរញ្ញវត្ថុរួមមានវិធានការធំៗចំនួន៣ ទីមួយគឺបង្កើតមូលនិធិពិសេសមួយដើម្បីអំពាវនាវបណ្ដាប្រទេសផ្សេងៗក្រៅពី ការរួមចំណែកពីមុនមក បានរួមចំណែកបន្ថែមទៀត។ វិធានការទី២គឺសន្សំសំចៃ ពិសេស​គឺសន្សំសំចៃចំណាយរដ្ឋបាលនិងបញ្ហាជ្រើសរើសកម្មាភិបាលនៅ UNESCO។​ វិធានការមួយទៀតគឺអំពាវនាវបណ្ដាសមាជិកស្ម័គ្រចិត្តទទួលសកម្ម ភាពរបស់ UNESCO នៅប្រទេសខ្លួន។”         មហាសន្និបាតលើកទី៣៧ក៏នឹងដំណើរការជ្រើសតាំងអគ្គនាយក ប្រធាន​ ក្រុម​ប្រឹក្សាប្រតិបត្តិ ប្រធានមហាសន្និបាតនិងបណ្ដាគណៈកម្មាធិការ​ឯកទេស​ របស់ UNESCO៕