មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម៖ ទស្សនៈពីអ្នកប្រាជ្ញកម្ពុជា
08/01/2026 11:25
(VOVWORLD) - ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី៨ ខែមករា នៅទីក្រុងភ្នំពេញ (កម្ពុជា) ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ "បក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀតណាម"។

ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ រូបថត៖ VOV-ភ្នំពេញ នៅក្នុងសិក្ខាសាលានេះ វាគ្មិនកម្ពុជាសុទ្ធតែវាយតម្លៃថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលកំណត់ទិសដៅនិងយុទ្ធសាស្ត្រនៃការអភិវឌ្ឍរបស់វៀតណាមក្នុងដំណាក់កាល៥ឆ្នាំខាងមុខ ហើយបានវាយតម្លៃខ្ពស់ចំពោះការដែលមហាសន្និបាតផ្តោតលើការត្រិះរិះ "នវានុវត្តន៍ ទម្លុះទម្លាយ និងច្នៃប្រឌិត" និងគោលដៅរយៈពេលវែងដែលត្រូវសម្រេចបាន។ បទបង្ហាញសុទ្ធតែបញ្ជាក់ពីតួនាទីដ៏សំខាន់របស់បក្សកុម្មុយនិស្តវៀតណាម ចាប់ពីការបង្កើតរហូតដល់បច្ចុប្បន្ន ក្នុងការកសាង និងការពារប្រទេសវៀតណាម ក៏ដូចជាក្នុងការជួយប្រទេសជិតខាង រួមទាំងកម្ពុជា ក្នុងដំណើរការរំដោះ កសាង និងអភិវឌ្ឍ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ។ រូបថត៖ VOV-ភ្នំពេញ ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត គិន ភា បានចាត់ទុកថា សមត្ថភាពដឹកនាំ និងអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តវៀតណាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់។
TAG
VOV/VOVworld/មហាសន្និបាតលើកទី១៤/បក្សកុម្មុយនិស្តវៀតណាម/កម្ពុជា
Related





