មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើកទី៧០ឆ្នាំបញ្ចប់សង្គ្រាមលោកលើកទី២
27/02/2015 08:11
Vovworld-នាថ្ងៃទី២៦កុម្ភៈក្នុងសម័យប្រជុំពេញអង្គនៅ ទីស្ដីការរបស់អង្គការសហប្រជាជាតិនៅទីក្រុង New York អាមេរិក

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើកទី៧០ឆ្នាំបញ្ចប់សង្គ្រាមលោកលើកទី២ (vietnamplus.vn) Vovworld-នាថ្ងៃទី២៦កុម្ភៈក្នុងសម័យប្រជុំពេញអង្គនៅទីស្ដីការរបស់អង្គការ សហប្រជាជាតិនៅទីក្រុង New York អាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ និតិកាលទី៦៩ បានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើកទី៧០ឆ្នាំបញ្ចប់ សង្គ្រាមលោកលើកទី២នាំចេញដោយរុស្ស៊ីនិងប្រទេសផ្សេងៗចំនួន៣៧ជាសហ អ្នកនិពន្ធ។ ថ្លែងមតិនៅចំពោះមុខដំណាងនៃប្រទេសសមាជិកទាំង១៩៧ លោក Vitaly Churkin ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមដំណាងអចិន្ត្រៃយ៍សហព័ន្ធរុស្ស៊ីប្រចាំ នៅអង្គការសហប្រជាជាតិបានរំលឹកឡើងវិញរាល់គោលដៅសំខាន់បំផុតដែលអង្គការ សហប្រជាជាតិដាក់ចេញតាំងពីពេលបង្កើតនាឆ្នាំ១៩៤៥គឺទប់ស្កាត់មិនទុកឲ្យការខូច ខាតដោយសង្គ្រាមកើតមានឡើងជាថ្មីម្ដងទៀត ដើម្បីជំនាន់អនាគតមិនត្រូវរស់នៅ ក្នុងសោកនាដកម្មនៃសង្គ្រាមទៀតឡើយ។ សេចក្តីសំរេចចិត្តដែលទើបនឹងបានមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាល ទី៦៩អនុម័តបានអំពាវនាវប្រទេសជាសមាជិកទាំង១៩៣នៃអង្គការនេះរួមគ្នាសាមគ្គី ភាពឯកភាពរាល់ការខំប្រឹងប្រែងនិងសកម្មភាពក្នុងការតស៊ូប្រឆាំងនឹងការគំរាមកំហែង ចំពោះខឿនសន្តិភាពសន្តិសុខពិភពលោក៕
Related





