មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១បានប្រារព្ធឡើងយ៉ាងមហោឡារឹកនៅទីក្រុងហាណូយ
08/09/2020 06:02
(VOVWORLD) - មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) ក្រោមមូលបទ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” បានប្រារព្ធឡើងយ៉ាងមហោឡារឹកនាព្រឹកទី ៨ ខែកញ្ញា តាមប្រព័ន្ធវីដេអូ។

តំណាងដែលចូលរួមក្នុងកិច្ចប្រជុំអញ្ជើញគោរពទង់ជាតិ (រូបថត៖ VGP) អញ្ជើញចូលរួមពិធីបើក មានវត្តមាន នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានអាស៊ានឆ្នាំ ២០២០, ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA ៤១ រូមទាំងប្រធានរដ្ឋសភានៃប្រទេសសមាជិក អង្គទូតនានា អង្គការអន្តរជាតិនិងភ្ញៀវកិត្តិយស។ អញ្ជើញថ្លែងមតិបើក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA ៤១ បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលមហាសន្និបាត AIPA ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ ប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់រដ្ឋសភាក៏ដូចជារដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ដើម្បីជំនះរាល់ការលំបាក ដើម្បីការអភិវឌ្ឍសហគមន៍អាស៊ាន។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួមកិច្ចប្រជុំ AIPA ៤១ (រូបថត៖ VGP) យោងតាមប្រធាន AIPA ៤១ មូលបទខាងលើពិតជាសមស្រប និងបានឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ប្រកបដោយឯកភាព ជំរុញឱ្យរដ្ឋាភិបាលនិងប្រជាជនអាស៊ានក្នុងការជំនះរាល់ការលំបាក លើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការដើម្បីសហគម ន៍ អាស៊ានប្រកបដោយវិបុលភាព៖
Related






