VOV WorldVOV World
មហាសន្និបាតអ.ស.បពិភាគ្សាអំពីស្ថានភាពឧក្រិដ្ឋកម្មនៅពិភពលោក
26/02/2015 11:42
(VOVworld)-នាថ្ងៃទី២៥កុម្ភៈ នៅ New York (អាមេរិក) មហាសន្និបាតអ.ស.ប នីតិកាលទី៦៩ បានរៀបចំ សម័យប្រជុំពេញអង្គ
មហាសន្និបាតអ.ស.បពិភាគ្សាអំពីស្ថានភាពឧក្រិដ្ឋកម្មនៅពិភពលោក
មហាសន្និបាតអ.ស.បពិភាគ្សាអំពីស្ថានភាពឧក្រិដ្ឋកម្មនៅពិភពលោក  (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទី២៥កុម្ភៈ នៅ New York (អាមេរិក) មហាសន្និបាតអ.ស.ប នីតិកាលទី៦៩ បានរៀបចំសម័យប្រជុំពេញអង្គ សំដៅពិភាគ្សាលើវិធានការរាំង ស្កាត់ ស្ថានភាពឧក្រិដ្ឋកម្មនិងអំពើហឹង្សា សំដៅបំរើកិច្ចការអភិវឌ្ឍន៍សកល។ ថ្លែងមតិជាមួយឯកអគ្គរដ្ឋទូតនិងតំណាងមកពីប្រទេសជាសមាជិកចំនួន ១៩៣ លោក Yury Fedotov នាយកប្រតិបត្តិស្ថាប័នប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម នៃអ.ស.ប (UNDOC) បានអះអាងថា ឧក្រិដ្ឋជន ជាពិសេសគឺឧក្រិដ្ឋជនព្រហ្ម ទណ្ឌ កំពុងជាឧបសគ្គចំពោះកិច្ចការអភិវឌ្ឍន៍ចីរភាព។ ដើម្បីរួមចំណែកកាត់ បន្ថយ ស្ថានភាពឧក្រិដ្ឋកម្ម លោក Fedotov បានឲ្យដឹងថា UNDOC នឹងដាក់ សំណើរ អំពីផែនការសកម្មភាពជាក់ស្តែង ក្នុងនោះផ្តោតទៅលើការលើកកំពស់ សុខុមាលភាពរបស់មនុស្ស ធានាសមភាព និងសន្តិសុខសង្គមទាំងមូល​ដោយ ផ្សារភ្ជាប់ជាមួយ ការកាត់បន្ថយស្ថានភាពឧក្រិដ្ឋកម្ម ប្រឆាំងនឹងភេរវកម្មនិងអំពើ ពុករលួយលើសកលលោក៕