មហាសន្និបាតអ.ស.បនឹងបោះឆ្នោតពង្រៀងសេចក្តីសម្រេចចិត្តស្តីពីបញ្ហាគ្រីមេជាចំណូះរុស្ស៊ី
26/03/2014 10:02
(VOVworld)-តាមផែនការ នាថ្ងៃទី២៧មិនាមហា សន្និបាតអ.ស.ប នឹងដំណើរការ បោះឆោត ពង្រៀងសេចក្តីសម្រេចចិត្ត១ ដាក់ជូនដោយប្រទេសអ៊ុយក្រែន

ប្រជាជនគ្រីមេទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោត១នាថ្ងៃទី១៦មិនា (រូបថតៈ Duy Trinh/TTXVN) (VOVworld)-តាមផែនការ នាថ្ងៃទី២៧មិនា មហាសន្និបាតអ.ស.ប នឹងដំណើរការ បោះឆោតពង្រៀងសេចក្តីសម្រេចចិត្ត១ ជាក់ជូនដោយប្រទេសអ៊ុយក្រែនដោយ អំពាវនាវមិនទទួលស្គាល់គ្រីមេរួមបញ្ចូលក្នុងរុស្ស៊ី។ ឯកសារ នេះអះអាងថា ការបោះប្រជាមតិនៅគ្រីមេនាថ្ងៃទី១៦មិនាកន្លង ទៅគ្មានសុពលភាព ហើយ មិនអាចជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរបទបញ្ញាត្តិ ណាមួយរបស់គ្រីមេឡើយ។ សេចក្តីព្រាងនេះ ក៏បានដាស់តឿនប្រទេសនានានិងបណ្តាអង្គការអន្តរជាតិ មិនទទួលស្គាល់ការផ្លាស់ប្តូរបទបញ្ញត្តិណា មួយរបស់គ្រីមេនិងទីក្រុង Sevastopol ។ ក្នុងព្រឹត្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២៥មិនា សមាជិកសភាអាមេរិក លោក Harry Reid ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យរបស់ព្រឹត្តសភាអាមេរិក បានយល់ ព្រមលប់ចោលបញ្ហាកែទម្រង់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ចេញ ពីក្រមច្បាប់ ស្តីអំពីខ្ទង់ជំនួយសម្រាប់ទីក្រុង Kiev៕
Related
More




