មហាសន្និបាតអ.ស.បប្រារព្ធសម័យប្រជុំលើកទី៧១
14/09/2016 07:13
(VOVworld) - នាថ្ងៃទី១៣ កញ្ញា សម័យប្រជុំលើកទី ៧១របស់មហាសន្និបាតអ.ស.បបានប្រារព្ធឡើង ដោយមានការចូលរួមរបស់ប្រទេសសមាជិកទាំង ១៩៣ និងអង្គការអន្តរជាតិជាច្រើនទៀត ក្រោម អធិបតីភាពរបស់ប្រធានមហាសន្និបាតអ.ស.បនីតិកាលទី៧១លោក Peter Thompson និងអគ្គលេខាធិការអ.ស.បលោក Ban Ki-moon។

ប្រធានថ្មីរបស់មហាសន្និបាត អ.ស.បនីតិកាលទី៧១លោក Peter Thompson (នៅកណ្ដាល)អញ្ជើញជាអធិបតីកិច្ចប្រជុំ (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី១៣ កញ្ញា សម័យប្រជុំលើកទី៧១របស់មហាសន្និបាត អ.ស.បបានប្រារព្ធឡើងដោយមានការចូលរួមរបស់ប្រទេសសមាជិកទាំង១៩៣ និង អង្គការអន្តរជាតិជាច្រើនទៀត ក្រោមអធិបតីភាពរបស់ប្រធានមហាសន្និបាតអ.ស.ប នីតិកាលទី៧១លោក Peter Thompson និងអគ្គលេខាធិការអ.ស.ប លោក Ban Ki- moon។អញ្ជើញថ្លែងសន្ទរកថាប្រារព្ធកិច្ចប្រជុំ លោក Peter Thompson ដែលជាអ្នក ការទូតជើងចាស់នៃប្រទេស Fiji បានសង្កត់ធ្ងន់ទៅលើ សារសំខាន់និងអត្ថន័យនៃ របៀបវារៈស្ដីអំពីការអភិវឌ្ឍន៍ដោយនិរន្តរភាពដល់ ឆ្នាំ២០៣០ និងកិច្ចព្រមព្រៀង ប៉ារីសស្ដីអំពីការទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុ។លោកសន្យាថា នឹងលើក ទឹកចិត្តមហាសន្និបាតយកចិត្តទុកដាក់ពិសេស ដល់បញ្ហាសិទ្ធិមនុស្សនៅក្នុង សម័យប្រជុំលើកទី៧១នេះ។ក្រៅពីនោះ លោកប្រធាន ថ្មីរូបនេះក៏បានសន្យាថា នឹងខំប្រឹងប្រែងស្វែងរកវិធានការថ្មីដើម្បីដោះស្រាយ ជំលោះជាយូរមកហើយ តស៊ូប្រឆាំងលទ្ធិភេរវកម្ម កែលំអរការគ្រប់គ្រងរលកជន ចំណាកស្រុក ព្រមទាំង ដោះស្រាយជំលោះមនុស្សធម៌លើពិភពលោកផងដែរ៕
Related





