VOV WorldVOV World
មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៦របស់សមាគមកសិករវៀតណាមប្រារព្វឡើង។
01/07/2013 09:32
(VOVworld) - ព្រឹក ថ្ងៃទី១កក្កដាមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៦របស់ សមាគមកសិករវៀតណាមបានប្រារព្វឡើងនៅរដ្ឋធានីហាណូយ។
មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៦របស់សមាគមកសិករវៀតណាមប្រារព្វឡើង។
                     មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៦របស់សមាគមកសិករវៀតណាម ប្រារព្វឡើង(រូបថត​VNA) Vovworld-ព្រឹក ថ្ងៃទី១កក្កដាមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៦របស់ សមាគមកសិករវៀតណាមបានប្រារព្វឡើងនៅរដ្ឋធានីហាណូយ។អញ្ជើញចូលរួម មហាសន្និបាតមានអគ្គលេខាបក្សកម្មុយនិសវៀតណាមលោក Nguyen PhuTrong ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្រ្តីលោក Nguyen Tan Dungប្រធាន រដ្ឋសភាលោក Nguyen Sinh Hungរួមជាមួយថ្នា់ក់ដឹកនាំផ្សេងនិងដំណាងជាង១២០០ នាក់ដែលតាងនាមអោយកម្មាភិបាល​សមាជិកសមាគមកសិករវៀតណាមនៅទូទាំង ប្រទេស។ ថ្លែងមតិនៅឱកាសនេះ លោក Nguyen PhuTrongបានអះអាងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ក្នុងរយះពេល ៥ឆ្នាំកន្លងទៅចលនាកសិករវៀតណាមបានមានការបោះជំហានរួមវិភាគទានយ៉ាង សកម្មក្នុងកិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការពារប្រទេស។ ល។លោកមានប្រសាសន៍ថា៖“ ចលនាប្រឡងប្រណាំងទាំងឡាយគឺសមស្របទៅនឹង មុខសញ្ញានិមួយៗ​ក៍ដូចជាផលប្រយោជន៍របស់ប្រជាកសិករគ្រប់ស្រទាប់បង្កើតការ ប្រែប្រួលអំពីគុណភាព ។បក្សនិងរដ្ឋបន្តអះអាងថា​​​​​​៖វណ្ណកសិករបន្តជាកំលាំងនយោ បាយស្មោះត្រង់  និងជាកំលាំងស្នូលក្នុងកិច្ចការក្សានិងការពារ ខឿនវប្បធម៌ពោរពេញ ទៅដោយអត្តសញ្ញាណជាតិ“។ អគ្គលេខា Nguyen Phu Trong បានចាត់ទុកថា៖ ក្នុងអាណត្តិ ២០១៣-២០១៨ សមាគម កសិករវៀតណាមបន្តពង្រឹងនិងកសាងអង្គការអភិវឌ្ឍន៍រឹងមាំថែមទៀត​អនុវត្តកម្មវិធី ជាតិអំពីការកសាងជនបទថ្មីប្រកបដោយជោគជ័យ នាំបណ្ឌល សេដ្ឋកិច្ច-សង្គមនៅ ជនបទអភិវឌ្ឍន៍ រួមចំណែកនៅក្នុងភារកិច្ចសេដ្ឋកិច្ចសង្គមរួមរបស់ប្រទេសជាតិ។ អគ្គលេខា Nguyen Phu Trong បានឲ្យសង្កត់ធ្ងន់ ថា៖ “ក្នុងបុព្វហេតុមហាសាមគ្គីភពប្រជាជាតិទាំងមូល ភារកិច្ចកសាងវណ្ណៈកសិករការពង្រឹង សម្ព័នភាព “កម្មករ-កសិករ-បញ្ញាវន្ត” ដោយរឹងមាំ ក្រោមការដឹកនាំ របស់បក្សគឺជា ភារកិច្ចដ៏សែនសំខាន់។ បញ្ហាស្នូលមួយរបស់សម្ព័ន្ធភាព“កម្មករ-កសិករ-បញ្ញាវន្ត” គឺ៖ សម្ព័ន្ធភាពខាងសេដ្ឋកិច្ចដើតួនាទីគ្រិះស្ថានសំរាប់សម្ព័ន្ធ ភាពខាងនយោបាយ។ ការផ្លាស់ប្តូរទំនិញរវាងឧស្សាហរកម្មនិងកសិកម្ម រវាង​ជនបទនិងទីក្រុងគឺជារូបសណ្ឋាន ផ្សារភ្ជាប់សេដ្ឋកិច្ច ដែលពង្រីកផលិតកម្ម។ នេះគឺជាផ្នែកសំខាន់ដើម្បីសមាគមកសិករ វៀតណាមណែនាំកសិកផលិតកម្ម និងធ្វើអាជីវកម្មល្អជាង”។ មហាសន្និបាតកសិកប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០មិថុនាដល់ទី៣កក្កដាឆ្នាំ២០១៣៕