VOV WorldVOV World
មហាស្រពយុវជននិសិត្សពិភពលោកលើកទី ១៨ បានបញ្ចប់
15/12/2013 09:22
(VOVworld) – មហាស្រពយុវជននិសិត្សពិភពលោក លើកទី​១៨ (Festival 18) បានបញ្ចប់ ប្រកបដោយជោគ ជ័យនៅរដ្ឋធានី Quito របស់ Ecuador ដោយមានការ អំពាវនាវ បន្តការប្រយុទ្ធប្រឆាំងនឹងរបបចក្រព័ត្ត។
មហាស្រពយុវជននិសិត្សពិភពលោកលើកទី ១៨ បានបញ្ចប់
មហាស្រពយុវជននិសិត្សពិភពលោកលើកទី១៨ (Festival 18) បានបញ្ចប់ ប្រកបដោយជោគជ័យនៅរដ្ឋធានី Quito របស់ Ecuador ដោយមានការអំពាវនាវ បន្តការប្រយុទ្ធប្រឆាំងនឹងរបបចក្រព័ត្ត។ (Image: Vietnam+) (VOVworld) – បន្ទាប់ពីមួយសប្តាហ៍ធ្វើសកម្មភាពយ៉ាងផុលផុសដោយ ការចូលរួមរបស់តំណាងចំនួន ៥ ពាន់នាក់មកពីប្រទេសចំនួន ១ រយប្រទេស មហាស្រពយុវជននិសិត្សពិភពលោកលើកទី​១៨ (Festival 18) បានបញ្ចប់ ប្រកបដោយជោគជ័យនៅរដ្ឋធានី Quito របស់ Ecuador ដោយមានការអំពាវនាវ បន្តការប្រយុទ្ធប្រឆាំងនឹងរបបចក្រព័ត្ត។ Festival 18 ក៏បានអនុម័តលើសេចក្តី ប្រកាសដែលថ្តោលទោសការហ៊ុំព័ទសេដ្ឋកិច្ចរបស់អាមេរិកចំពោះគុយបា ហើយ សម្តែងចំណងសាមគ្គីភាពចំពោះការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន ជាដើម។ គណៈប្រតិភូវៀតណាមដឹកនាំដោយលេខាទី ១ គណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធ យុវជនកម្មុយនិស្តហូជីមិញ លោក Nguyen Dac Vinh  បានចូលរួមយ៉ាងសកម្មក្នុងរាល់ សកម្មភាពរបស់ Festival លើកនេះ៕

More