VOV WorldVOV World
មហោស្រពទេសចរណ៍ហាណូយ ឆ្នាំ២០២៦ គូស​សញ្ញា​សម្គាល់ថ្មីៗជាច្រើន
16/03/2026 08:46
(VOVWORLD) - នាយប់ថ្ងៃទី១៥ ខែមីនា នៅឧទ្យានថុងញ៉ាត មហោស្រពទេសចរណ៍ហាណូយ ឆ្នាំ២០២៦ បានបិទបញ្ចប់បន្ទាប់ពីការរៀបចំរយៈពេលបីថ្ងៃ។
មហោស្រពទេសចរណ៍ហាណូយ ឆ្នាំ២០២៦ គូស​សញ្ញា​សម្គាល់ថ្មីៗជាច្រើន
មហោស្រពទេសចរណ៍ហាណូយ ឆ្នាំ២០២៦ បានបង្កើតបរិយាកាសសម្រាប់ផ្សព្វផ្សាយ តភ្ជាប់ ឆ្លងបទពិសោធន៍វប្បធម៌ និងទេសចរណ៍វិសេសវិសាលរបស់ទីក្រុងហាណូយ; បើកចេញឱកាសសម្រាប់មូលដ្ឋាននិងសហគ្រាសទេសចរណ៍ ឧទ្ទេសនាមផលិតផលថ្មីៗ និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ មហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៦។ រូបថត៖  Đuc Anh/VOV5 មហោស្រពនេះ ត្រូវបានធ្វើឡើងនៅក្នុងទីធ្លាដ៏អំទូលាយ បៃតង និងស្និទ្ធស្នាលជាមួយធម្មជាតិ; បង្កើនសកម្មភាពឆ្លងបទពិសោធន៍ដោយផ្ទាល់ដូចជាការបង្ហាញសិប្បកម្មប្រពៃណី ការភ្លក់តែ ភោជនាហារ និងការផ្លាស់ប្តូរវប្បធម៌។ លើសពីនេះ មហោស្រពក៏បានជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយទេសចរណ៍ និងបទពិសោធន៍ VR360 បញ្ញាសិប្បនិម្មិត និងរ៉ូបូតទទួលភ្ញៀវ; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសារនៃទេសចរណ៍បៃតងផងដែរ។ មហោស្រពនេះ មានការចូលរួមពីខេត្ត និងទីក្រុងដូចជា Khanh Hoa, Thai Nguyen, Bac Ninh, Tuyen Quang, Nghe An, Gia Lai និង Quang Ninh បានបង្កើតបទពិសោធន៍ដ៏គយួរឲ្យទាក់ទាញជាច្រើន ទាក់ទងនឹងទេសចរណ៍ និងម្ហូបអាហារនៃមូលដ្ឋានទាំងនេះ៕
TAG
VOV/VOVworld/មហោស្រពទេសចរណ៍ហាណូយ ឆ្នាំ២០២៦/​សញ្ញា​សម្គាល់ថ្មី/ទេសចរណ៍