VOV WorldVOV World
មហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧
12/03/2017 09:22
(VOVworld)-នាយប់ថ្ងៃទី១១មិនា មហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧ បានបើកយ៉ាងឱឡារិកនៅទីក្រុង Ha Long ដែលពោរពេញទៅ ដោយសកម្មភាពវប្បធម៌គួរឲ្យទាក់ទាញ។
មហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧
ទិដ្ឋភាពនៃពិធីបើកមហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧ (VOVworld)-នាយប់ថ្ងៃទី១១មិនា មហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧ បានបើកយ៉ាងឱឡារិកនៅទីក្រុង Ha Long ដែលពោរពេញទៅ ដោយសកម្មភាពវប្បធម៌គួរឲ្យទាក់ទាញ។ អស់រយៈពេល៥លើករៀបចំនោះ មហោ ស្រពនេះបានក្លាយទៅជាផលិតផលទេសចរណ៍និងជាឱកាសរួមចំណែកជម្រុញ ការជួបប្រាស្រ័យវប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ រវាងខេត្ត Quang Ninh និងប្រ  ទេសជប៉ុន រួមចំណែកជាមួយតំបន់ដទៃបើកទូលាយទំនាក់ទំនងរវាងវៀតណាម ជាមួយជប៉ុនផងដែរ។ លោក​Pham Hong Ha ប្រធានគណៈកម្មាធិការប្រជាជនទី  ក្រុង Ha Long បានឲ្យដឹងថា៖         “មហោស្រពផ្កាសាគូរ៉ា-អង្គាសីល Yen Tu, Ha Long ឆ្នាំ២០១៧ រំពឹងថា នឹង នាំមកទស្សនីយភាពគួរឲ្យចាប់អារម្មណ៍នៃតម្លៃវប្បធម៌និងប្រវត្តិសាស្ត្ររបស់តំបន់  ដី Quang Ninh និងតំបន់ដទៃរបស់ជប៉ុន មិនត្រឹមតែក្នុងសោភ័ណ្ណភាពដ៏ស្រស់ស្អាត របស់ផ្កាសាគូរ៉ានិងផ្កាអង្គាសីលប៉ុណ្ណោះទេ ថែមទាំងក្នុងបរិយកាសពោរពេញទៅ ដោយចំណងមិត្តភាពទៀតផង”។         ប្រការគួរឲ្យចាប់អារម្មណ៍ គឺក្នុងមហោស្រពនេះ ដើមសាគូរ៉ាចំនួន៥០ដើម និង  ផ្កាសាគូរ៉ាចំនួន៥ពាន់ទងបានដឹកពីប្រទេសជប៉ុនមកកាន់ទីក្រុង Ha Long រីកស្គុះ  ស្គាយនៅក្បែរ៦០ដើមផ្កាអង្គាសីល Yen Tu ។ មហោស្រពនេះនឹងបានអូសបន្លាយ  រហូតដល់ថ្ងៃទី១៥មិនាឆ្នាំ២០១៧៕