VOV WorldVOV World
មហោស្រពយុវជននិស្សិតពិភពលោកលើកទី ១៨ ត្រូវបានប្រារព្វឡើង
09/12/2013 08:54
(VOV)_ មហោស្រពយុវជន និស្សិតពិភពលោកលើកទី១៨ ​( Festival 18)
មហោស្រពយុវជននិស្សិតពិភពលោកលើកទី ១៨ ត្រូវបានប្រារព្វឡើង
(VOV)_ មហោស្រពយុវជន និស្សិតពិភពលោកលើកទី១៨ ​( Festival 18) ដោយ ប្រធាន បទ៖ យុវជនសាមគ្គីភាពប្រឆាំងលិទ្ធិចក្រព័ត្តដើម្បីពិភព​លោកមួយប្រកប ដោយ សន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព ត្រូវបានប្រារព្វឡើងនាថ្ងៃទី ៧ ធ្នូ នៅ រដ្ឋធានី Quito អេក្វាទ័រ។ ចូលរួមមហោស្រពលើក​នេះ​មានដំណាងចំនួនជាងមួយ មឹននាក់  ដំណាងអោយជំនាន់វ័យក្មេង​មកពីប្រទេសចំនួន១០៧ លើពិភពលោក។ ថ្លែងមតិនៅទីនេះ ប្រធានាធិបតី អេក្វាទ័រ Rafael Correa បានអំពាវនាវជំនាន់វ័យក្មេង ទាំងលាយលើ​ពិភពលោក ត្រូវកសាងអនាគត សង្គមនិយមមួយដែលសាមគ្គីភាព ជាង ​សមភាពជាង។ទន្ទឹមនឹងនោះ លោក Rafael Correa ក៏បានសង្កត់​ធ្ងន់​ថា៖ ដំណាក់ កាល ត្រួតត្រារបស់លទ្ធិចក្រព័ត្តបានបញ្ចប់ហើយ និងជំនាន់វ័យក្មេងវឌ្ឍនភាពលើទូ ទាំងពិភពលោក ត្រូវមានកាតព្វកិច្ចផ្លាស់ប្តូរសណ្ឋាប់ធ្លាប់នេះ ដើម្បីអនាគតមួយប្រ កបដោយល្អប្រសើជាង។ មហោស្រពយុវជន និស្សិតពិភពលោកលើកទី១៨ត្រូវបានប្រារព្វឡើង(internet) គណះប្រតិភូវៀតណាមបានអញ្ជើញចូលរួមដោយមានសមាជិកចំនួន៨៥នាក់  អញ្ជើញចូលរួមរាល់សន្និសីទ សិក្ខាសាលាស្ដីពីតួនាទីរបស់យុវជនក្នុងដំណាក់កាល ថ្មី ក៏ដូចជាបណ្ដាសកម្មភាពវប្បធម៏ ជាដើមផងដែរ៕