មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដា។
02/07/2013 11:23
VOV-នាព្រឹកថ្ងៃទី២កក្កដា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងបានរៀបចំពិធីមីទ្ទីញរំលឹកខួបលើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដានិងលើកទី១៤៦ទិវាបុណ្យជាតិកាណាដា។

មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដា។ (internet) VOV-នាព្រឹកថ្ងៃទី២កក្កដា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជន ទីក្រុងបានរៀបចំពិធីមីទ្ទីញរំលឹកខួបលើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដានិងលើកទី១៤៦ទិវាបុណ្យជាតិកាណាដា។ ថ្លែងមតិនៅ ពិធីមីទ្ទីញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Hua Ngoc Thuan បានបង្ហាញការសប្បាយរីករាយ ចំពោះសមិទ្ធិរបស់ប្រទេសកាណាដាក្នុងរយៈ ពេលកន្លងមក ពិសេសគឺជានិច្ចកាលរក្សារឹងមាំតួនាទីជាប្រទេសមួយក្នុង ចំណោមប្រទេសនាំមុខរបស់ខឿនសេដ្ឋកិច្ចពិភពលោក។ គិតមកដល់ឥឡូវ នេះ កាណាដាបានមានគំរោងការចំនួន៥០នៅទីក្រុងហូជីមិញជាមួយចំនួន ទុនប្រមាណ៩១,៥លានដុល្លារអាមេរិក។ ថ្លែងមតិនៅពិធី លោក Audri Mukhopadhyay អគ្គកុងស៊ុលកាណាដាប្រចាំនៅទីក្រុងហូជីមិញបានចែករំលែក ថា៖ “នៅទីក្រុងហូជីមិញ យើងខ្ញុំមានសហគមន៍តូចមួយប៉ុន្តែសកម្មរួមមាន ជនកាណាដាចំនួន២ពាន់នាក់សម្ព័ន្ធអង្គការមិត្តភាពទីក្រុងក៏ជាដៃគូសំខាន់ មួយសំដៅជំរុញចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ យើងខ្ញុំសូមថ្លែងអំណរ គុណអំពីការរួមចំណែកនេះសំរាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស រវាង ប្រទេសទាំងពីរ៕”
Related






