VOV WorldVOV World
មិត្តភ័ក្កអន្តរជាតិផ្ញើសារទូរលេខអបអរសារទក្នុងឱកាសមហាសន្និបាតសហជីពវៀតណាមលើកទី ១១
25/07/2013 08:26
(VOVworld) – សហភាពពលករវៀតណាមទទួលបានសារទូរលេខអបអរសារទ របស់អង្គការសហជីពអន្តរជាតិចំនួន ២០ អង្គការ ក្នុងឱកាសមហាសន្និបាត សហជីពវៀតណាមលើកទី ១១ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
មិត្តភ័ក្កអន្តរជាតិផ្ញើសារទូរលេខអបអរសារទក្នុងឱកាសមហាសន្និបាតសហជីពវៀតណាមលើកទី ១១
 មហាសន្និបាតសហជីពវៀតណាមលើកទី ១១ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ (Image: Vietnamplus) (VOVworld) – សហភាពពលករវៀតណាមទទួលបានសារទូរលេខអបអរសារទរបស់ អង្គការសហជីពអន្តរជាតិចំនួន ២០ អង្គការ ក្នុងឱកាសមហាសន្និបាតសហជីពវៀត ណាមលើកទី ១១ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ សារទូរលេខអបអរសារទ នៃមជ្ឈឹមសម្ព័ន្ធភាពសហជីពឡាវ (LFTU) សម្តែង នូវជំជឿជាក់ថា៖ ទំនាក់ទំនង មិត្តភាពប្រពៃណីចំណងសាមគ្គីភាពស្អិតរមួត ពិសេសនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្សទាំង ២ រដ្ឋទាំង ២ ក៏ដូចជា អង្គការសហជីពនៃប្រទេស ទាំង ២ ស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថេជាអមត។ ក្នុងនោះ មជ្ឈមណ្ឌលបណ្ដា ពលករ គុយបា​ (CTC) បានអះអាងនូវការគាំទ្រនិងសាមគ្គីភាពរបស់ខ្លួនចំពោះ កម្មករពលករនិងប្រជាជនវៀតណាមទាំងមូលក្នុងកិច្ចការកសាងសង្គមនិយម និងជាសង្គមមួយប្រកបដោយចីរភាពនិងសម្បូរុងរឿង។ ក្នុងឱកាសនេះដែរ សម្ព័ន្ធភាពមជ្ឈឹមសហជីព អាមេរិក (ALF-CIO) បានសម្តែងគោលបំណងបង្កើន កិច្ចសហប្រតិបត្តិការជាមួយ សហភាពពលករវៀតណាមក្នុងបញ្ហាអន្តរជាតិនិងបន្តខំ ប្រឹងប្រែងក្នុងការកសាង ចំណងសាមគ្គីភាពអន្តរជាតិឲ្យខ្លាំងក្លាថែមទៀត៕