VOV WorldVOV World
មជ្ឈដ្ឋានការទូត EU ព្រមានអាមេរិកអំពីសេចក្ដីព្រាងច្បាប់រឹតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ
15/12/2015 10:39
(VOVworld) - អ្នកការទូតពីប្រទេសជាសមាជិកទាំង ២៨នៃសហភាពអឺរ៉ុប (EU) នាថ្ងៃទី១៤ ធ្នូ បានព្រមាន ថា នឹងមានប្រតិកម្មស្រដៀងគ្នាប្រសិនបើអាមេរិក អនុវត្តន៍ផែនការបញ្ចប់បទបញ្ញត្តិលើកលែងទិដ្ឋាការ របស់វ៉ាស៊ីនតោនចំពោះអាណិកជន EU មួយចំនួន។
មជ្ឈដ្ឋានការទូត EU ព្រមានអាមេរិកអំពីសេចក្ដីព្រាងច្បាប់រឹតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ
(VOVworld) - អ្នកការទូតពីប្រទេសជាសមាជិកទាំង២៨នៃសហភាពអឺរ៉ុប (EU) នា ថ្ងៃទី១៤ ធ្នូ បានព្រមានថា នឹងមានប្រតិកម្មស្រដៀងគ្នាប្រសិនបើអាមេរិកអនុវត្តន៍ ផែនការបញ្ចប់បទបញ្ញត្តិលើកលែងទិដ្ឋាការរបស់វ៉ាស៊ីនតោនចំពោះអាណិកជន EU មួយចំនួន។ក្នុងអត្ថបទសរសេរដែលត្រូវបានចុះផ្សាយលើទស្សនាវដី “The Hill”  របស់អាមេរិក ឯកអគ្គរដ្ឋទូត EU ប្រចាំនៅអាមេរិកលោក David O’Sullivan បានថ្លែង ថា សេចក្ដីព្រាងច្បាប់រឹតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ របស់អាមេរិក (VWP) ជា សកម្មភាពផ្ទុយនឹងការកំណត់មិនរើសអើងចំពោះ ពលរដ្ឋ EU ចំនួន១៣លាននាក់  ដែលតែងតែទៅទេសចរណ៍នៅអាមេរិកជារៀងរាល់ឆ្នាំ។លោក Sullivan បានលើក ច្បាស់ថា សកម្មភាពនេះនឹងមិននាំ មកនូវផលប្រយោជន៍បង្កើនសន្តិសុខោឡើយ  ប៉ុន្តែជះឥទ្ធិពលអាក្រកទៅលើខឿនសេដ្ឋ កិច្ចនានានៅសង្ខាងមហាសមុទ្រអាត្លង់ ទិកទៅវិញ។ ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby បានឲ្យដឹង ថា VWP គឺជាកម្មវិធីសំខាន់មួយ ព្រមទាំងទទួលស្គាល់ថា កាតផ្លាស់ប្ដូរនៃ សេចក្ដី ព្រាងច្បាប់ពោលខាងលើមានលទ្ធភាពធ្វើឲ្យភាពតានតឹងកើនឡើងថែមទៀត៕

More