VOV WorldVOV World
មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងជប៉ុនបន្តគាំទ្រការចុះហត្ថលេខាលើ TPP
29/09/2016 11:20
(VOVworld) – ​នាថ្ងៃទី ២៨ កញ្ញា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry បានដាស់តឿនរដ្ឋសភា នៃប្រទេសនេះដែលគណៈបក្សសាធារណៈរដ្ឋកាន់ អំណាច អុនម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ព្រមទាំងចាត់ទុក ថា៖ ការបដិសេធ TPP នឹងធ្វើឲ្យមហន្តរាយដ៏ធ្ងន់ធ្ងរ ចំពោះ កិត្តិយសនិងសន្តិសុខជាតិរបស់អាមេរិក។
មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងជប៉ុនបន្តគាំទ្រការចុះហត្ថលេខាលើ  TPP
មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងជប៉ុនបន្តគាំទ្រការចុះហត្ថលេខាលើ TPP (VNA) (VOVworld) – ​នាថ្ងៃទី ២៨ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានដាស់តឿនរដ្ឋសភានៃប្រទេសនេះដែលគណៈបក្សសាធារណៈរដ្ឋកាន់ អំណាច អុនម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ព្រម ទាំងចាត់ទុកថា៖ ការបដិសេធ TPP នឹងធ្វើឲ្យមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះ កិត្តិយស និងសន្តិសុខជាតិរបស់អាមេរិក។ ទន្ទឹមឹនងនោះ ការបដិសេធចុះហត្ថ លេខាលើ កិច្ចព្រមព្រៀងនេះនឹងរួមចំណែកលើកទឹកចិត្តគូប្រជែងរបស់វ៉ាស៊ីនតោនដូច ជា៖ ចិននិងកូរ៉េខាងជើង ព្រមទាំង ធ្វើឲ្យសម្ព័ន្ធមិត្តរបស់អាមេរិក សង្ស័យការ ប្តេជ្ញាចិត្តផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទៅលើតំបន់អាស៊ី-ប៉ា ស៊ីហ្វិក។ ការដែល រដ្ឋសភាអាមេរិកប្រឆាំងជំទាស់  TPP គឺជាសញ្ញាដែលបាន សរឲ្យឃើញ នូវភាពអន់ខ្សោយរបស់វ៉ាស៊ីនតោនដែលធ្វើឲ្យប៉េកាំងបន្តមានទង្វើ ឡើង ជណ្តើរនៅសមុទ្រខាងកើតនិងរដ្ឋអំណាចព្យុងយ៉ាងបន្តកម្មវិធីកាំជ្រួចនិង នុយក្លេអ៊ែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្នុងជំនួបនាថ្ងៃទី ២៨ កញ្ញា នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងសមភាគីសឹង្ហបុរី  លោក Lee Hsien Loong បានឯកភាពសហប្រតិបត្តិការក្នុងការជំរុញ TPP ចូលជាធរមានយ៉ាងឆាប់រហ័ស៕