មជ្ឈដ្ឋានអ្នកនយោបាយកូរ៉េខាងត្បូងប្រឆាំងជំទាស់បទហាមឃាត់ទេសចររបស់ចិន
03/03/2017 10:31
(VOVworld) - គណៈបក្សនយោបាយនានានៅកូរ៉េ ខាងត្បូងបានឡើងសម្លេង ប្រឆាំងជំទាស់ការដែល ចិនហាមឃាត់ប្រជាពលរដ្ឋទៅទេសចរនៅកូរ៉េខាង ត្បូង ដែលត្រូវបានចាត់ទុកថា ជាសកម្មភាពតបត វិញនូវផែនការអនុវត្តប្រព័ន្ធការពារ កាំជ្រួច THAAD របស់អាមេរិកនៅដែនដីកូរ៉េខាងត្បូង។
ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn (រូបថត៖TTXVN) (VOVworld) - គណៈបក្សនយោបាយនានានៅកូរ៉េខាងត្បូងបានឡើងសម្លេង ប្រឆាំងជំទាស់ការដែលចិនហាមឃាត់ប្រជាពលរដ្ឋទៅទេសចរនៅកូរ៉េខាងត្បូង ដែលត្រូវបានចាត់ទុកថា ជាសកម្មភាពតបតវិញនូវផែនការអនុវត្តប្រព័ន្ធការពារ កាំជ្រួច THAAD របស់អាមេរិកនៅដែនដីកូរ៉េខាងត្បូង។នៅកិច្ចប្រជុំពិគ្រោះយោ បល់ជាន់ខ្ពស់ដែលមានការចូលរួមរបស់ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តី លោក Hwang Kyo-ahn នាថ្ងៃទី៣ មិនា នោះ ប្រធានគណៈបក្សកូរ៉េខាងត្បូងសេរី កាន់អំណាចលោក In Myung-jin បានសន្យាថា គណៈបក្សនេះនឹងរួមកម្លាំងជាមួយ រដ្ឋាភិបាលសំដៅបន្ធូរស្រាលឥទ្ធិពលនៃសកម្មភាពតបតវិញពោលខាងលើ។ គណៈបក្សប្រជាធិបតេយ្យប្រឆាំងក៏បានសំដែងការព្រួយបារម្ភអំពីវិធានការតបត វិញខាងសេដ្ឋកិច្ចពោលខាងលើ ព្រមទាំងអំពាវនាវឲ្យប៉េកាំងលុបចោលសេចក្ដី សំរេចនេះ៕
Related
More




