VOV WorldVOV World
មជ្ឈដ្ឋានសហគ្រាសម៉ាឡេស៊ីមានគោលបំណងបើកទូលាយអាជីវកម្មនៅវៀតណាម
02/04/2017 08:59
(VOVworld) - តាមការស្ទង់មតិសហគ្រាសឆ្នាំ២០១៦ របស់ធនាគារ United Overseas Bank (UOB) អាស៊ីដែល ត្រូវបានប្រកាសកាលពីថ្ងៃទី៣១ មិនា ថា មានសហ គ្រាសម៉ាឡេស៊ីចំនួន៣៨%ជ្រើសរើសវៀតណាមជា ប្រទេសពេញ និយមនៅទ្វីបអាស៊ីដើម្បីបើកទូលាយអាជីវកម្មក្នុងរយៈពេលពី៣ដល់៥ឆ្នាំខាង មុខ។
(VOVworld) - តាមការស្ទង់មតិសហគ្រាសឆ្នាំ២០១៦របស់ធនាគារ United Overseas Bank (UOB) អាស៊ីដែលត្រូវបានប្រកាសកាលពីថ្ងៃទី៣១ មិនា ថា មាន សហគ្រាសម៉ាឡេស៊ីចំនួន៣៨%ជ្រើសរើសវៀតណាមជាប្រទេសពេញនិយមនៅ ទ្វីបអាស៊ីដើម្បីបើកទូលាយអាជីវកម្មក្នុងរយៈពេលពី៣ដល់៥ឆ្នាំខាងមុខ។មជ្ឈដ្ឋាន សហគ្រិនម៉ាឡេស៊ីវាយតំលៃខ្ពស់ចំពោះលក្ខណៈនៅវៀតណាមដូចជានយោបាយ ស្ថិរភាព តម្រូវការធំនិងកាន់តែកើនឡើងរបស់អតិថិជន ពន្ធនិងការកំណត់មានភាព ងាយស្រួល។កំណើនសេដ្ឋកិច្ចចំនួន៦%ក្នុងឆ្នាំ២០១៦ និងកម្លាំងពលករវ័យក្មេង ស្រូបយក៦០%ក្នុងបរិមាណចំនួនប្រជាជនសរុបទាំង ៩០លាននាក់នោះ បាននាំ វៀតណាមក្លាយទៅជាកន្លែងបណ្ដាក់ទុនគួរឲ្យទាក់ទាញ។មជ្ឈដ្ឋានសហគ្រាស ម៉ាឡេស៊ីក៏បានចាប់អារម្មណ៍ដោយសារឱកាសនឹងត្រូវបានបើកទូលាយថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា មួយសហភាពអឺរ៉ុប (EU) និងសម្ព័ន្ធ សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបផងដែរ៕