មជ្ឈឹមបូព៌ារនិងអាស៊ីកណ្ដាលជានិច្ចកាលគឺតំបន់ស្នូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ី
19/12/2013 11:31
(VOVworld) – ដំណើរការបំផ្លាញចោលអាវុធគីមីរបស់ ស៊ីរីដែលស្ថិតក្នុងការត្រួតពិនិត្យនៃសហគមន៍អន្តរជាតិ កំពុងតែប្រព្រឹត្តទៅតាមផែនការ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov (Image: Vietnamplus) (VOVworld) – ថ្លែងមតិនៅក្រុមប្រឹក្សាសហព័ន្ធរដ្ឋរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា៖ ដំណើរការបំផ្លាញចោលអាវុធគីមីរបស់ ស៊ីរីដែលស្ថិតក្នុងការត្រួតពិនិត្យនៃសហគមន៍អន្តរជាតិកំពុងតែប្រព្រឹត្តទៅតាម ផែនការ។ ការប្រុទ្ធប្រឆាំងនឹងភេវរកម្មនិយមនៅស៊ីរីនិងតំបន់មជ្ឈឹមបូព៌ារគឺ ប្រធានបទមួយក្នុងចំណោមប្រធានបទស្នូលនៃសន្និសីទអន្តរជាតិទីក្រុង Geneva លើកទី ២ សំដៅដោះស្រាយវិបត្តិនៅស៊ីរី។ ថ្នាក់ដឹកនាំក្រសួងការ បរទេសរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីមានគោលបំណងឲ្យសហគមន៍អន្តរ ជាតិជាពិសេសបណ្ដាប្រទេសក្នុងអង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO) និងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នឹងជួយឧត្ថម្ភ ប្រទេសអាហ្គានីស្ថានក្នុងកិច្ចការស្ថិរភាពប្រទេសជាតិ ក្រោយឆ្នាំ ២០១៤។ ស្តីអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេស Lavrov បានឲ្យដឹងថា៖ រុស្ស៊ីនឹងសហការជាមួយដៃគូនានាស្វែងរកវិធានការមួយដែលភាគីទាំង ២ នឹងអាចព្រមព្រៀងដោយឈរលើមូលដ្ឋានជៀសវាងការដាក់សម្ពាធខាង អំពើហឹង្សានិងដោះស្រាយបញ្ហាដោយ សន្តិវិធី។ លោក Lavrov ក៏បានទទួល ស្គាល់រាល់កាយវិការសកម្មក្នុងដំណើការ ក្រុម P5+1 ដោះស្រាយកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ស្តីអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិក លោក Lavrov បានទទួលស្គាល់ថា៖ ប្រទេស ទាំង ២ នៅសេសសល់បញ្ហាមួយចំនួន ក្នុងនោះមានបញ្ហាអំពីប្រព័ន្ធការ ពារកាំជ្រួចនៅអឺរ៉ុប៕
Related
More




