VOV WorldVOV World
មជ្ឈឹមសមាគមនិស្សិតវៀតណាមប្រជុំ online ជាមួយនិស្សិតដែលរៀនសូត្រនៅឯបរទេស
13/04/2014 08:38
Vovworld-មជ្ឈឹមសមាគមនិស្សិតវៀតណាមប្រជុំ online ជាមួយនិស្សិត​ដែល​រៀនសូត្រនៅឯបរទេស។
មជ្ឈឹមសមាគមនិស្សិតវៀតណាមប្រជុំ online ជាមួយនិស្សិតដែលរៀនសូត្រនៅឯបរទេស
មជ្ឈឹមសមាគមនិស្សិតវៀតណាមប្រជុំ online ជាមួយនិស្សិតដែលរៀនសូត្រនៅឯបរទេស (doanthanhnien.vn)         Vovworld-មជ្ឈឹមសមាគមនិស្សិតវៀតណាមប្រជុំ online ជាមួយនិស្សិត​ដែល​ រៀនសូត្រនៅឯបរទេស។ ជាមួយប្រធានបទ “និស្សិតវៀតណាមនៅ​ឯបរទេស ជាមួយឆ្នាំយុវជនស្ម័គ្រចិត្ត២០១៤” កិច្ចប្រជុំបានប្រព្រឹត្តទៅនាថ្ងៃទី​១២មេសានៅ ទីក្រុងហាណូយ ប្រមូលផ្ដុំទៅលើបញ្ហាស្នូលដែលនិស្សិតនៅ​ឯបរទេសកំពុងយក ចិត្តទុកដាក់។​ទន្ទឹមនឹងនោះចែករំលែកបទពិសោធន៍​សកម្មភាព​របស់សមាគម និស្សិតវៀតណាមនៅបណ្ដាប្រទេស សកម្មភាព​ស្ម័គ្រចិត្ត​របស់និស្សិតវៀតណាម ដែលកំពុងរៀនសូត្រនៅឯបរទេសឆ្ពោះទៅ​មាតុ​ប្រទេស។ និស្សិតនៅឯបរទេស ជាច្រើនបានចាត់ទុកថា ដើម្បីចលនា​ស្ម័គ្រចិត្តទទួលបានប្រសិទ្ធភាពខ្ពស់ សមាគមនិស្សិតនានាត្រូវកសាងកម្មវិធី​សកម្មភាពជាមួយខ្លឹមសារជាក់ស្ដែង ទន្ទឹមនឹងនោះមានបំណងមជ្ឈឹមសមាគម​និស្សិតវៀតណាមនិងក្រសួងផ្នែកនានា មានយន្តការគោលនយោបាយសំដៅ​បង្កលក្ខណៈងាយស្រួលសំរាប់និស្សិត នៅឯបរទេសក្នុងពេលត្រឡប់មកធ្វើការ​រួមវិភាគទាននៅវៀតណាម៕