VOV WorldVOV World
មន្ត្រីជាន់ខ្ពស់ចិនទទួលជួបសន្ទនាជាមួយបេសកជនពិសេសរបស់សាធារណៈរដ្ឋប្រជាធិបតីប្រជាមានិតកូរ៉េ
23/05/2013 08:53
(VOVworld) - នាថ្ងៃទី ២២ ឧសភា អនុប្រធានរណសិរ្ស មាតុភូមិចិននិងជាប្រធាន គណៈកម្មាធិការកិច្ចការបរទេស មជ្ឈឹមបក្សកម្មុយនិស្តចិន លោក Wang Jiarui បានទទួលជួប សន្ទនាជាមួយប្រធានអគ្គនាយកដ្ឋាននយោបាយកងទ័ព ប្រជាជន សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ លោក Choe Ryong Hae នៅរដ្ឋធានី ប៉េកាំង (ចិន)។
(VOVworld) - នាថ្ងៃទី ២២ ឧសភា អនុប្រធានរណសិរ្សមាតុភូមិចិននិងជាប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនិស្តចិន លោក Wang Jiarui បានទទួលជួបសន្ទនាជាមួយប្រធានអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជន សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ លោក Choe Ryong Hae នៅរដ្ឋធានី ប៉េកាំង (ចិន)។ គោលដៅនៃដំណើរទស្សនកិច្ចរបស់លោក Choe Ryong Hae នៅ ប៉េកាំងលើកនេះគឺសំដៅជួបចរចារជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ចិនអំពីការកែលំអរ ទំនាក់ទំនងទ្វេភាគី ដែលត្រូវប្រេះស្រាំ បន្ទាប់ពីព្យុងយ៉ាងដំណើការសាកល្បង នុយក្លេអ៊ែរលើទី ៣ នាខែមិនាឆ្នាំ ២០១៣ កន្លងមក។ ភាគីទាំង ២ អាចពិភាក្សាអំពី រាល់វិធានការកែលំអរទំនាក់ទំនងរវាងព្យុងយ៉ាងជាមួយអាមេរិកនិងកូរ៉េខាងត្បូង ទៀតផង។ នាដើមខែនេះ ធនាគាពាណិជ្ជកម្មចិនបានបញ្ឈប់សកម្មភាពហិរញ្ញវត្ថុ ជាមួយធានាគាពាណិជ្ជកម្មក្រៅប្រទេស ស.ប.ប.ក.។ តាមមជ្ឈដ្ឋានអ្នកវិភាគឲ្យ ដឹងថា៖ កាយវិការនេះត្រូវបានចាត់ទុកជាវិធានការដាក់ទណ្ឌកម្មរបស់ប៉េកាំងចំពោះ ការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាង៕