មន្ត្រីអាស៊ានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត
27/06/2014 10:20
Vovworld-នាព្រឹកថ្ងៃទី២៧មិថុនានៅកិច្ចប្រជុំ SOM អាស៊ានពិសេសស្ដីពីតួនាទីស្នូលរបស់អាស៊ានិងកំណត់ទិសយុទ្ធសាស្ត្រអំពីរចនាសម្ព័ន្ធដំបន់ក្នុងអនាគត
មន្ត្រីអាស៊ានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត (VOV) Vovworld-នាព្រឹកថ្ងៃទី២៧មិថុនានៅកិច្ចប្រជុំ SOM អាស៊ានពិសេសស្ដីពី តួនាទីស្នូលរបស់អាស៊ានិងកំណត់ទិសយុទ្ធសាស្ត្រអំពីរចនាសម្ព័ន្ធដំបន់ក្នុង អនាគតបានប្រព្រឹត្តទៅនៅទីក្រុងហាណូយជាមួយការចូលរួមរបស់បណ្ដាមន្ត្រី ជាន់ខ្ពស់ក្នុងប្លុកអាស៊ាន។ នៅកិច្ចប្រជុំបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ានបានចាត់ទុក ស្ថានភាពភូមិសាស្ត្រនយោបាយក្នុងដំបន់កំពុងមានបំរ៉ែបំរួល ដោយហេតុនេះ ត្រូវសង្កត់ធ្ងន់ដល់របៀបរក្សាតួនាទីស្នូលរបស់អាស៊ានក្នុងពេលទាក់ទងជាមួយ ដៃកូនៅខាងក្រៅ នាំមកនូវសន្តិភាពនិងស្ថិរភាពសំរាប់ដំបន់ ពិសេសគឺក្នុង ដំណាក់កាលនាបច្ចុប្បន្ន។ អាស៊ានក៏អះអាងទស្សនៈរបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើតគឺច្បាស់ លាស់ ផ្អែកទៅលើគោលការណ៍៦ខនិងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានចុះហត្ថលេខារវាងអាស៊ាន និងចិន។ អាស៊ានបានសម្ដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះរាល់បំរ៉ែបំរួល នាពេលថ្មីៗនេះនៅសមុទ្រខាងកើតនិងចង់ឲ្យទទួលបានក្រមប្រតិបត្តិដំបន់នៅ សមុទ្រខាងកើត (COC)ជាមួយចិន៕
Related





