មនុស្សចំនួន ១ ពាន់នាក់ត្រូវស្លាប់ដោយអំពើហឹង្សានៅអ៊ីរ៉ាក់ក្នុងខែកក្កដា
02/08/2013 07:35
(VOVworld) – តាមតូលេខស្ថិតិដែល អ.ស.ប. បានប្រកាស នាថ្ងៃទី ១ សីហា បានឲ្យដឹងថា៖ មនុស្សចំនួន ១ ពាន់ នាក់ ត្រូវស្លាប់ ដោយអំពើហឹង្សា នៅអ៊ីរ៉ាក់ ក្នុងខែកក្កដា។នេះគឺជាចំនួនមនុស្សត្រូវស្លាប់ខ្ពស់បំផុតនៅប្រទេសនេះក្នុងរយៈ ពេល ៥ ឆ្នាំកន្លងមក។

មនុស្សចំនួន ១ ពាន់ នាក់ ត្រូវស្លាប់ ដោយអំពើហឹង្សា នៅអ៊ីរ៉ាក់ ក្នុងខែកក្កដា។ (Image: Vietnamplus) (VOVworld) – តាមតូលេខស្ថិតិដែល អ.ស.ប. បានប្រកាស នាថ្ងៃទី ១ សីហា បាន ឲ្យដឹងថា៖ មនុស្សចំនួន ១ ពាន់ នាក់ ត្រូវស្លាប់ ដោយអំពើហឹង្សា នៅអ៊ីរ៉ាក់ ក្នុង ខែកក្កដា។នេះគឺជាចំនួនមនុស្សត្រូវស្លាប់ខ្ពស់បំផុតនៅប្រទេសនេះក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ តាមសេចក្តីប្រកាសរបស់ក្រុមបេសកម្ម ជួយឧប្ថម្ភនៃ អ.ស.ប. ប្រចាំនៅអ៊ីរ៉ាក់ (UNAMI) ឲ្យដឹងថា៖ ទីក្រុង Baghdad គឺទីកន្លែង ដែលស្ថានភាព អំពើហឹង្សាកើតមានឡើងដ៏ធ្ងន់ធ្ងរបំផុត។ ស្តីទីបេសកជនពិសេស នៃ អ.ស.ប. ប្រចាំ នៅអ៊ីរ៉ាក់ លោក Gyorgy Busztin បន្តអំពាវនាវឲ្យអ្នកនយោបាយអ៊ីរ៉ាក់នានាអនុវត្ត វិធានការសំដៅបញ្ឈប់ស្ថានភាពអំពើហឹង្សាដ៏បង្ហូរឈាមនៅទីនេះ។ ភាពតាន តឹងបានកើនឡើងរវាងសមាគមជនឥស្លាម Sunny និងជនឥស្លាម Shiite បន្ទាប់ពី ជនឥស្លាម Sunny បានធ្វើ បាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលដឹកនាំដោយជន Shiite នាខែ ធ្នូ ឆ្នាំ ២០១២៕
Related






