VOV WorldVOV World
មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ
21/09/2015 10:21
(VOV)_មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ។ នេះគឺជាតួរលេខ ដែលបានរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដាក់ចេញ ក្នុងពិធីប្រកាសជា
មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ
មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ (VOV)_មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ។ នេះគឺជាតួរលេខ ដែលបានរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដាក់ចេញ ក្នុងពិធី ប្រកាសជាសាធារណះ៖ លទ្ធផល ១៥ឆ្នាំអនុវត្តគោលដៅសហស្សវត្សរ៍ នៅវៀត ណាម ដែលបានក្រសួងផែនការនិងវិនិយោគវៀតណាមរៀបចំឡើង នាព្រឹកថ្ងៃទី ២១ កញ្ញា នៅទីក្រុងហាណូយ។ តាមនោះ ក្នុងដំណាក់កាល១៥ឆ្នាំ ពីឆ្នាំ ​២០០១  ដល់ឆ្នាំ ២០១៥ ​ល្បឿន​កំណើនសេដ្ឋកិច្ចវៀតណាម នៅកំរិតខ្ពស់ ​ជាពិសេស ពីឆ្នាំ  ២០០០ ដល់​ឆ្នាំ​២០០៨ កំរិតមធ្យមគឺជាង៧% /ឆ្នាំ ។​វៀតណាមបានសម្រេចគោល ដៅអភិវឌ្ឍន៍​សហស្សវត្សរ៍ ដូចជា៖​កាត់បន្ថយភាព​ក្រីក្រ ​ជំរុញសមភាពភេទ និង កាត់បន្ថយ​អត្រាឆ្លង ​HIV/ AIDS ។ អនុរដ្ឋមន្ត្រី​ក្រសួង​ផែនការនិងវិនិយោគវៀត ណាម លោក ​Nguyen​ Chi Dung បានអោយ​ដឹង​ថា​៖           “ក្នុងដំណាក់កាលខាងមុខនេះ វៀតណាមនៅតែបន្តប្រមូលផ្តុំកម្លាំង រក្សា​ និង​លើក​កំពស់រាល់លទ្ធផលដែលទទួលបាន។ទន្ទឹមនឹងនោះ ឈានទៅដល់រូប សណ្ឋាន​កំណើននិរន្តរភាំពមួយ។ វៀតណាមត្រូវការប្រមូលផ្តុំគ្រប់កម្លាំង ដើម្បី ជំរុញថែមទៀតកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ បង្កើនទិន្នផល និង ផ្លាស់ប្តូរថ្មី គោល​នយោបាយដើម្បីធានាការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ និង សមភាព៕”