មនុស្សរាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅប៉ែកខាងត្បូងប៉ាគីស្ថាន
17/02/2017 07:28
(VOVworld) - នាថ្ងៃទី១៦ កុម្ភៈ សារព័ត៌មានប៉ាគីស្ថាន ផ្សាយថា មនុស្សចំនួន៥០ នាក់ត្រូវស្លាប់និង២០០នាក់ ទៀតត្រូវរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែក អត្តឃាតនៅព្រះវិហារ Lal Shahbaz Qalandar នៅខេត្ត Sindh ប៉ែកខាងត្បូង ប្រទេសនេះ។

ព្យាបាលឲ្យអ្នកត្រូវរងរបួសក្នុងការវាយប្រហារ (រូបថត៖AFP/ TTXVN) (VOVworld) - នាថ្ងៃទី១៦ កុម្ភៈ សារព័ត៌មានប៉ាគីស្ថានផ្សាយថា មនុស្សចំនួន ៥០នាក់ត្រូវស្លាប់និង២០០នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហារដោយគ្រាប់ បែកអត្តឃាតនៅព្រះវិហារ Lal Shahbaz Qalandar នៅខេត្ត Sindh ប៉ែកខាងត្បូង ប្រទេសនេះ។ឃាតករបានចុចបំផ្ទុះគ្រាប់បែកលាក់ក្នុងខ្លួននៅពេលគាត់ បន្លំចូល ក្នុងក្រុមមនុស្សដែលកំពុងសំដែងរបាំ Dhamaal នៅក្នុងព្រះវិហារ ពោលខាងលើ។ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Nawaz Sharif បានថ្កោលទោស ការវាយប្រហារនេះ យ៉ាងភ្លាមមួយរំពេច។នាថ្ងៃដដែល អង្គការរដ្ឋអ៊ីស្លាម (IS) បានទទួលស្គាល់ថា គេ ជាមេគំនិតឈរនៅពីក្រោយការវាយប្រហារពោល ខាងលើ៕
Related
More




