VOV WorldVOV World
ម៉ូហ្សំប៉ិកសន្យាការពារសុវត្ថិភាពសំរាប់វិនិយោគិនវៀតណាម
05/07/2015 09:02
(VOV)_ម៉ូហ្សំប៉ិក បានសន្យាការពារសុវត្ថិភាពសំរាប់វិនិយោគិន Viettel និងសន្តិសុខសំរាប់សហគមន៍ជនវៀតណាមនៅទីនេះ។
ម៉ូហ្សំប៉ិកសន្យាការពារសុវត្ថិភាពសំរាប់វិនិយោគិនវៀតណាម           (VOV)_ម៉ូហ្សំប៉ិក បានសន្យាការពារសុវត្ថិភាពសំរាប់វិនិយោគិន Viettel និង សន្តិសុខសំរាប់សហគមន៍ជនវៀតណាមនៅទីនេះ។ នេះគឺជាបទថ្លែងមតិ​របស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ម៉ូហ្សំប៉ិក លោក Jaime Monteiro ក្នុងជំនួប​សន្ទនាជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូហ្សំប៉ិក លោក Nguyen Van Trung នៅទីក្រុង  Maputo ម៉ូហ្សំប៉ិក នាថ្ងៃទី៣ កក្កដាកន្លងទៅ។ ថ្លែងមតិ​នៅ​ទី​នេះ ឯកអគ្គរដ្ឋទូត  Nguyen Van Trung បានអះអាងថា៖ វៀតណាមយកចិត្ត​ទុកដាក់​ជាច្រើនចំពោះ កិច្ចសហប្រតិបត្តិការរវាងផ្នែកនគរបាលនៃប្រទេសទាំង​ពីរ​ ។ក្នុងឆ្នាំ ២០១៥នេះ  វៀតណាមនឹងបន្តទទួលប៉ូលិស្តម៉ូហ្សំប៉ិកចំនួន​៥០នាក់មកសិក្សាររៀនសូត្រនៅ វៀតណាម។           រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ូហ្សំប៉ិក ក៏បានវាយតំលៃខ្ពស់ចំពោះ  ​លទ្ធផលសហប្រតិបត្តិការរវាងក្រសួងនគបាលនៃប្រទេសទាំងពីរផងដែរ៕