នាំទំនាក់ទំនងវៀតណាមនិងថៃឡើងកំរិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
26/06/2013 08:02
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី ២៥មិថុនា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluk Shinawatra។

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណា ចក្រថៃ នារសៀលថ្ងៃទី ២៥មិថុនា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluk Shinawatra។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀត ណាម-ថៃ និងថៃ-វៀតណាម ជាមួយសរសរចំនួន៥ គឺ÷ទំនាក់ទំនងនយោបាយ កិច្ច សហប្រតិបត្តិការការពារប្រទេស និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសង្គម វប្បធម៌ កិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ។ ថ្នាក់ដឹកនាំ ទាំងពីររូប ក៏បានឯកភាពដំណើការផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់និងគណះប្រតិភូ គ្រប់ជាន់ថ្នាក់ជាច្រើនជាងទៀត។ ក្នុងនោះ ជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងគណះបក្សកាន់អំណាចទាំងពីរ រដ្ឋសភានៃប្រទេសទាំងពីរ។ នេះគឺជាគ្រិះដ្ឋាន នយោបាយដ៏សែនសំខាន់ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភី វឌ្ឍន៍។ភាគីទាំងពីរបានសន្យា ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនតំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគី កើនឡើងជាង២០%ជាប្រចាំឆ្នាំ ដើម្បីទទួលបានគោលដៅ ១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ ជំរុញការចុះហត្ថលេខានិងពង្រីកកិច្ចព្រម ព្រៀង សហប្រតិបត្តិការអំពី ពលកម្ម …។ល។ អគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋន្ត្រីថៃ Yingluck Shinawatra (TTXVN) អគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋន្ត្រីថៃ Yingluck Shinawatra បាន សង្កត់ធ្ងន់ថា÷ វៀតណាមថៃ និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ត្រូវបន្តបង្កើន សាមគ្គីភាព និងសហប្រតិបត្តិការ រក្សារតួនាទីជាស្នូលរបស់អាស៊ាន ក្នុងប្រព័ន្ធសន្តិ សុខតំបន់។ កសាងសហគមន៍អាស៊ានសាមគ្គីភាព ប្រកបដោយជោកជ័យនិងរឹងមាំ នាឆ្នាំ ២០១៥។ថ្នាក់ដឹកនាំទាំងពីររូប បានសម្ដែងការព្រួយបារម្មណ៍អំពីរាល់ការបំរែបំ រួលដ៏ ស្មុគ្រស្មាញនាពេលថ្មីៗនេះ នៅលើសមុទ្រខាងកើត និងមានគោលបំណងថា÷ បណ្ដាភាគី ទាក់ទិន ដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព សន្តិសុខ និងសេរីភាពខាងនាវាចរណ៍នៅសមុទ្រកើត។ នៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា លេខាបក្ស Nguyen Phu Trong និងនាយករដ្ឋន្ត្រីថៃ Yingluck Shinawatra បានប្រកាសជាសាធារណះអំពីការបង្កើតទំនាក៉ទំនងដៃគូរយុទ្ធសាស្ត្រ រវាងវៀតណាមនិងថៃ។ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងនថា÷ “ យើងខ្ញុំវាយតំលៃយ់ាងខ្ពស់ នូវទំនាក៉ទំនងប្រពៃណីនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលមានកំរាស់ប្រវត្តិសាស្ត្ររវាងវៀតណាមនិងថៃ និងជឿជាក់ទាំង ស្រុង ថា÷ទំនាក់ទំនងវៀតណាមនិងថៃមានគ្រប់លក្ខណះងាយស្រួល និងចាំបាច់ ដើម្បី អភិវឌ្ឍន៍ឡើងកំរិតថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់៕”
Related






