VOV WorldVOV World
នាវាគូនីសាគី(Kunisaki)របស់ជប៉ុនចូលចត់ក្នុងកំផង់ផែទៀនសាដាណាំង
06/06/2014 10:55
(VOVworld) - នាព្រឹកថ្ងៃទី៦ មិថុនា នាវាគូនីសាគី( Kunisaki) របស់កងកម្លាំងស្វ័យការពារនាវាចរណ៍ជប៉ុន ​ រួមជាមួយក្រុមនាវិកចំនួន៤០០នាក់មកពីបណ្ដាប្រទេស អាមេរិក អូស្ត្រាលី និងជប៉ុនបានចូលចត់ក្នុងកំពង់ផែ ទៀនសា ទីក្រុងដាណាំង។
នាវាគូនីសាគី(Kunisaki)របស់ជប៉ុនចូលចត់ក្នុងកំផង់ផែទៀនសាដាណាំង
(VOVworld) - នាព្រឹកថ្ងៃទី៦ មិថុនា នាវាគូនីសាគី(Kunisaki) របស់កងកម្លាំង ស្វ័យការពារនាវាចរណ៍ជប៉ុន​ រួមជាមួយក្រុមនាវិកចំនួន៤០០នាក់មកពីបណ្ដា ប្រទេសអាមេរិក អូស្ត្រាលី និងជប៉ុនបានចូលចត់ក្នុងកំពង់ផែទៀនសា ទីក្រុង ដាណាំង ចាប់ផ្ដើមដំណើរការមកបំពេញទស្សនកិច្ចវៀតណាម ក្នុងក្រខ័ណ កម្មវិធីដៃគូអាស៊ីប៉ាស៊ីហ្វីកឆ្នាំ២០១៤។ក្នុងរយៈពេល៩ថ្ងៃ ក្រុមនោះនឹងផ្តោត លើសកម្មភាពផ្លាស់ប្ដូរជំនាញនៅក្នុងវិស័យសុខាភិបាល យោធា និងសំណង់។ នាវាគូនីសាគី(Kunisaki) របស់កងកម្លាំងស្វ័យការពារនាវាចរណ៍ជប៉ុន កម្មវិធីដៃគូអាស៊ីប៉ាស៊ីហ្វីកត្រូវបានលាតក្រដាងអនុវត្តតាំងពីឆ្នាំ២០០៤មក បន្ទាប់ ពីមហន្តរាយរលោកយក្សបំផ្លាញតំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍។រហូតមកដល់ ពេលនេះ​ កម្មវិធីនេះបានផ្គត់ផ្គង់បណ្ដាសកម្មភាពថែទាំសុខាភិបាលសម្រាប់ អ្នកជំងឺជាង២៥០ពាន់នាក់ ហើយសម្រេចគម្រោងចំនួន១៧០ ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេស អាស៊ីនានា៕