VOV WorldVOV World
នាវាស៊ើបការតាមសមុទ្រចិនចូលប្រជុំកោះមានជំលោះជាមួយជប៉ុន
08/12/2013 07:55
​(VOVworld)-កម្លាំងការពារមាត់សមុទ្រជប៉ុន(JCG)ឲ្យដឹងថា នាថ្ងៃទី៨ធ្នូ នាវា ស៊ើបការតាមសមុទ្រចិនចំនួន៣គ្រឿង
នាវាស៊ើបការតាមសមុទ្រចិនចូលប្រជុំកោះមានជំលោះជាមួយជប៉ុន
នាវាស៊ើបការតាមសមុទ្រចិនចូលប្រជុំកោះមានជំលោះជាមួយជប៉ុន  (រូបថតៈ Kyodo/TTXVN)) (VOVworld)-កម្លាំងការពារមាត់សមុទ្រជប៉ុន(JCG)ឲ្យដឹងថា នាថ្ងៃទី៨ធ្នូ នាវា ស៊ើបការតាមសមុទ្រចិនចំនួន៣គ្រឿងបានចូលតំបន់ជំវិញប្រជុំកោះ​ជំលោះ លើ​សមុទ្រហ្វាទុង ដែលតាមភាសាជប៉ុនថា Senkakuហើយតាមភាសាចិនថា ដាយយូរ។ នេះជាលើកដំបូងដែលនាវាស៊ើបការតាមសមុទ្រចិនបានចូលតំបន់ សមុទ្រ​ជំលោះតាំងពីរប៉េកាំងប្រកាសបង្កើតតំបន់ហោះហើរយោធា (ADIZ)លើ សមុទ្រ​ហ្វាទុងនាថ្ងៃទី២៣វិច្ឆិកា។ តំបន់ ADIZ របស់ចិនបានគ្របដណ្ដាប់​ទៅ លើតំបន់ ADIZ នានារបស់ជប៉ុននិងកូរ៉េខាងត្បូងដែលបានកំណត់មុននោះ ។ បណ្តានានានិងយន្តហោះរបស់ចិនបានចេញចូលដែនសមុទ្រនិងដែនអាកាស របស់កោះដាយយូរឬសែនកាគុជាច្រើនលើកច្រើនសារ សំដៅអះអាង នូវអធិប តេយ្យ​ភាពចំពោះប្រជុំកោះនេះផងដែរ៕