VOV WorldVOV World
នាវាយោធារបស់រុស្ស៊ីនិងចិនការពារនាវាដឹកអាវុធគីមីចាកចេញពីស៊ីរី
03/01/2014 11:05
(VOVworld)-នាវាយោធារបស់រុស្ស៊ីនិងចិននឹងចូល រួមយុទ្ធនាការអំដំណើរនាវាចម្បាំងចំនួន២របស់ដា ណឺម៉ាកនិងណ័រវែកដែលដឹកអាវុធគីមីដ៏គ្រោះថ្នាក់
នាវាយោធារបស់រុស្ស៊ីនិងចិនការពារនាវាដឹកអាវុធគីមីចាកចេញពីស៊ីរី
នាវាយោធារបស់រុស្ស៊ីនិងចិនការពារនាវាដឹកអាវុធគីមីចាកចេញពីស៊ីរី (រូបថតៈ AFP/TTXVN) (VOVworld)-នាវាយោធារបស់រុស្ស៊ីនិងចិននឹងចូលរួមយុទ្ធនាការអំដំណើរនាវា ចម្បាំងចំនួន២របស់ដាណឺម៉ាកនិងណ័រវែកដែលដឹកអាវុធគីមីដ៏គ្រោះថ្នាក់ចាក ចេញពីស៊ីរី។ សេចក្តីប្រកាសពោលខាងលើត្រូវបានមេបញ្ជានាវាចម្បាំងលោក Eystein Kvarving នាំចេញនាថ្ងៃទី២មករា។         តាមលោក Kvarvingថា ចូលរួមយុទ្ធនាការពោលខាងលើ នាវាយោធា របស់រុស្ស៊ីនិងចិននឹងទទួលភារកិច្ចធានាសន្តិសុខឲ្យនាវាចម្បាំងដែលដឹកអា វុធគីមីពីកំពង់ផែ Lakatia របស់ស៊ីរីហើយបញ្ចូនទៅនាវា MV Cape Ray របស់ អាមេរិក ដើម្បីបំផ្លាញចោលនៅសមុទ្រម៉េឌីទែរ៉ាណេ។ តាមផែនការ កាល បរិច្ឆេតចុងក្រោយដើម្បីដឹកឃ្លាំងអាវុធគីមីចេញពីស៊ីរីគឺថ្ងៃទី៥កុម្ពៈឆ្នាំ២០១៤៕

More