VOV WorldVOV World
នាយករដ្ឋមន្រ្តីជប៉ុនShinzo Abeបំពេញទស្សនកិច្ចនៅឡាវ
18/11/2013 08:47
(VOVworld)-នាថ្ងៃទី១៧​ វិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុន​លោក Shinzo Abe ដែលកំពុងបំពេញទស្សនកិច្ចនៅឡាវ បាន ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Thongsinh Thammavong។
នាយករដ្ឋមន្រ្តីជប៉ុនShinzo Abeបំពេញទស្សនកិច្ចនៅឡាវ
នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe​ (ខាងឆ្វេងដៃ)និងនាយករដ្ឋមន្រ្តីឡាវ Thongsinh Thammavong (VOVworld)-នាថ្ងៃទី១៧​ វិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុន​លោក Shinzo Abe ដែលកំពុង បំពេញទស្សនកិច្ចនៅឡាវ បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Thongsinh Thammavong។ភាគីទាំង២បានឯកភាពបន្តអនុវត្តកម្មវិធីជួបប្រាស្រ័យរវាងនិសិត្ស ជប៉ុន-អាស៊ីអាគ្នេយ៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយបើកការិយាល័យតំណាង របស់ស្ថាប័នជំរុញពាណិជ្ជកម្មអន្តរជាតិជប៉ុននៅរដ្ឋធានីVientiane យ៉ាងឆាប់បំផុត។ភាគីទាំង២ក៏យល់ព្រមសហការនិងសហប្រតិបតិ្តការដោយជិតស្និទក្នុងការរៀបចំ បណ្ដាសកម្មភាព ព្រឹត្តិការណ៍សំដៅលើកទឹកចិត្តទំនាក់ទំនងកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំង២ក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត រវាងឡាវនិងជប៉ុននាឆ្នាំ២០១៥។ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានិងឡាវ នាយក រដ្ឋមន្រ្តី Shinzo Abe បាន​សំរេចការបំពេញទស្សនកិច្ចនៅប្រទេសសមាជិកទាំង១០ របស់អាស៊ាន ចាប់តាំងពីពេលដែលលោកកាន់តំណែងនាខែធ្នូ ឆ្នាំ២០១២៕