VOV WorldVOV World
នាយករដ្ឋមន្រ្តីបណ្តោះអាសន្តអេហ្ស៊ីពអំពាវនាវបញ្ចប់ការធ្វើបាតុកម្ម
03/03/2014 08:58
(VOVworld)-នាយករដ្ឋមន្រ្តីបណ្តោះអាសន្តអេហ្ស៊ីព លោក Ibrahim Mahleb នាថ្ងៃទី២មិនាបានអំពាវនាវ ប្រជាជនបញ្ចប់រាល់ការធ្វើ
នាយករដ្ឋមន្រ្តីបណ្តោះអាសន្តអេហ្ស៊ីពអំពាវនាវបញ្ចប់ការធ្វើបាតុកម្ម
គណៈរដ្ឋមន្រ្តីថ្មីរបស់នាយករដ្ឋមន្រ្តីMahlab (រូបថតៈ AP) (VOVworld)-នាយករដ្ឋមន្រ្តីបណ្តោះអាសន្តអេហ្ស៊ីពលោក Ibrahim Mahlabនាថ្ងៃទី ២មិនា បានអំពាវនាវប្រជាជនបញ្ចប់រាល់ការធ្វើ “បាតុកម្មរវាងគូភាគី” ក៏ដូចជា បណ្តាការធ្វើកូដ្ឋកម្មដូចសព្វថ្ងៃនេះ ដើម្បីបង្កលក្ខណៈស្តារប្រទេសឡើងវិញបន្ទាប់ ពីរយៈពេល១ឆ្នាំអស្ថិរភាព។ ក្នុងបទថ្លែងមតិ១របស់ខ្លួន នាយករដ្ឋមន្រ្តីលោក Ibrahim Mahlab អះអាងថា រដ្ឋាភិបាលថ្មីរបស់អេហ្សីព ប្តេជ្ញាចិត្តអនុវត្តន៍គោល ដៅរបស់ បដិវត្តនាថ្ងៃទី២៥មករាឆ្នាំ២០១១និងថ្ងៃទី៣០ឧសភាឆ្នាំ២០១៣ ក្នុង នោះមានការ ធានាយត្តិធម៌សង្គម។ គណៈរដ្ឋមន្រ្តីថ្មីនឹងផ្តល់អាទិភាពឲ្យការធា នាសន្តិសុខប្រឆាំងភេរវកម្ម​រួមទាំងសន្យាបង្កើតបរិយាកាសនយោបាយអព្យាកិ្រត និងតាម ដានគោលនយោបាយកិច្ចការបរទេសតុល្យភាព៕