VOV WorldVOV World
នាយករដ្ឋមន្រ្តីអេហ្ស៊ីបប្រកាសថា ចលនាភាតរៈឥស្លាមជាអង្គការភេវវកម្ម
24/12/2013 10:10
(VOVworld)-នាថ្ងៃទី២៤ធ្នូ ទីភ្នាក់ងាសាព័ត៌មានជាតិ MENAរបស់អេហ្ស៊ីបបាន ដកស្រងពាក្យសំដីរបស់ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី Hazem Beblawi
នាយករដ្ឋមន្រ្តីអេហ្ស៊ីបប្រកាសថា ចលនាភាតរៈឥស្លាមជាអង្គការភេវវកម្ម
និស្សិតគាំទ្រអង្គការភាតរៈឥស្លាមប៉ះទង្គិចជាមួយប៉ូលីស (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទី២៤ធ្នូ ទីភ្នាក់ងាសាព័ត៌មានជាតិMENAរបស់អេហ្ស៊ីបបានដក ស្រងពាក្យសំដីរបស់អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី Hazem Beblawiថា បានប្រ កាសចលនាភាតរៈឥស្លាម (MB)ជាអង្គការភេរវកម្ម។ សេចក្តីប្រកាស​ពោល ខាងលើត្រូវបាននាំចេញបន្ទាប់ពីកើតមានឡើងការផ្ទុះគ្រប់បែក១នៅ ទីភ្នាក់ងារ ប៉ូលីសនៅទីក្រុង Mansoura បណ្តាលឲ្យមនុស្សចំនួន១៤នាក់ត្រូវស្លាប់និងមនុស្ស ចំនួន៩០នាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះភាគច្រើនជា ប៉ូលីស ហើយ តាមប្រភពព័ត៌មានដំបូងឲ្យដឹងថា នេះជាការវាយប្រហារដោយ គ្រាប់បែកទៅ លើរុថយន្ត។ មជ្ឈដ្ឋានមន្រ្តីនៅអេហ្ស៊ីបបានថ្កោទោស MB ធ្លាប់ បំផុសរាល់ការ វាយប្រហាសំដៅទៅលើកម្លាំងសន្តិសុខនៅSinai ។ សព្វថ្ងៃ មិនទាន់មានប្រតិ កម្មណាមួយពី MB បន្ទាប់ពីសេចក្តីប្រកាសពោលខាងលើ របស់នាយករដ្ឋមន្រ្តី Beblawi ឡើយ៕