VOV WorldVOV World
នាយករដ្ឋមន្រ្តីសឹង្ហបុរីលើកកំពស់តួនាទីរបស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត
26/06/2014 09:08
(VOVworld)-ថ្លែងមតិក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ទំនាក់ទំនងកិច្ចការបរទេស នៅរដ្ឋធានីវ៉ាស៊ីងតោន នាថ្ងៃទី២៤មិថុនា នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Long បានចាត់ទុកថា
នាយករដ្ឋមន្រ្តីសឹង្ហបុរីលើកកំពស់តួនាទីរបស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត
នាយករដ្ឋមន្រ្តីសឹង្ហបុរី Lee Hsien Loong (រូបថតៈ AFP ) (VOVworld)-ថ្លែងមតិក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេស នៅ រដ្ឋធានីវ៉ាស៊ីងតោន នាថ្ងៃទី២៤មិថុនា នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Long បានចាត់ទុកថា ជំលោះដែនទឹកនៅសមុទ្រខាងកើត​ត្រូវដោះស្រាយ តាមច្បាប់អន្តរ ជាតិ មិនមែនដោយកម្លាំងឡើយ។ លោក Lee Hsien Long បានអះអាងថា សឹង្ហបុរីគាំទ្ររាល់ការខំប្រឹងប្រែងរបស់សមាគមបណ្តាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន)ក្នុងការចរចារជាមួយចិនអំពីក្រមប្រតិបត្តិតំបន់នៅ សមុទ្រខាងកើត (COC)ដើម្បីគ្រប់គ្រងនិងដោះស្រាយរាល់ជំលោះដែនទឹក ដែល កំពុងតានតឹង ឡើងក្នុងតំបន់។ លោក Lee Hsien Long សង្កត់ធ្ងន់ថា ច្បាប់អន្តរ ជាតិត្រូវស្រូប យកទម្ងន់ធំក្នុងរបៀបដោះស្រាយរាល់ជំលោះនេះ៕