VOV WorldVOV World
នាយករដ្ឋមន្រ្តីថៃឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្ត
28/11/2013 10:53
(VOVworld)-នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra និងរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ Charupong Ruangsuwan
នាយករដ្ឋមន្រ្តីថៃឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្ត
នាយករដ្ឋមន្រ្តីថៃឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្ត (រូបថតៈ​ AFP) (VOVworld)-នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra និងរដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ Charupong Ruangsuwan បានឆ្លងផុតពីការបោះឆ្នោត​ទំនុកទុកចិត្តនៅរដ្ឋ សភា។ ប្រធានរដ្ឋសភាថៃលោក Somsak Kiasuranont ឲ្យដឹងថា ក្នុងការបោះឆ្នោត ប្រារព្វឡើងនាថ្ងៃទី២៨វិច្ឆិកា ក្នុងចំណោមសន្លឹក ឆ្នោតចំនួន៤៩២ លោកស្រីទទួល បានសន្លឹកឆ្នោតទំនុកទុកចិត្តចំនួន ២៩៧ សន្លឹក។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Charupong ទទួលបានសន្លឹកឆ្នោតទំនុកទុកចិត្តចំនួន២៩៦សន្លឹក។         នាថ្ងៃដ៏ដែល មេដឹកនាំកម្លាំងបាតុកម្ម Suthep Thaugsuban បានបដិសេធ ចំពោះសំណើររបស់នាយករដ្ឋមន្រ្តី Yingluck Shinawatra ស្តីអំពីការសន្ទនា សំដៅ ដោះស្រាយវិបត្តិនយោបាយនិងបញ្ឈប់ការធ្វើបាតុកម្មនានេះ។      មុននោះ នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra បានប្រកាស ថារដ្ឋាភិបាលត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយក្រុមបាតុករសំដៅស្វែងរក ដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិនយោបាយដែលប្រព្រឹត្តទៅនៅប្រទេស នេះ។ ក្នុងបទឆ្លើយសំភាសជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី២៧វិច្ឆិកា លោកស្រី Yingluck លើកច្បាស់​ថា រដ្ឋាភិបាលថៃបើកចំហទ្វាសន្ទនា ដែលមានអត្ថប្រយោជន៌ សម្រាប់ជណភាគច្រើន យើងខ្ញុំត្រៀមជាស្រេចសហប្រតិបត្តិការ។ លោកស្រីបាន អំពាវនាវភាគីនា​នាអង្គុយលើតុចរចារដើម្បីបញ្ឈប់ស្ថានភាពអស្ថិរភាពនយោបាយ នៅថៃផងដែរ៕